ជីវិតបែបយូណាន | ចូលដល់រដូវបរិភោគសត្វល្អិតក្នុងពិធីជប់លៀងស្រុកនីងអឺ
ចូលដល់រដូវក្តៅគឺជារដូវល្អសម្រាប់ការបន្តពូជរបស់សត្វល្អិត។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋនៅស្រុកនីងអឺ ក្រុងភូអឺ ខេត្តយូណាន ប្រទេសចិន បានដាក់សត្វល្អិតនៅលើតុបាយ ដែលធ្វើឱ្យម្ហូបសត្វល្អិតទាំងនោះបានក្លាយជា “ពិធីជប់លៀងសត្វល្អិត”ដែលមានលក្ខណៈពិសេសក្នុងតំបន់។
ប្រជាពលរដ្ឋស្រុកនីងអឺបរិភោគសត្វល្អិតជាងដប់ប្រភេទ មានដូចជាឌុកឌឿចង្រិត ឃ្មុំ រៃ និងពងអង្ក្រង។ ការចម្អិនមានដូចជា បំពង ធ្វើស៊ុប បុក និងញាំ។
ផ្លូវរថភ្លើងចិន-ឡាវ និងច្រកអន្តរជាតិគុនមីង-បាងកកឆ្លងកាត់ស្រុកនីងអឺ បានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាកម្សន្តនៅស្រុកនីងអឺដោយសារមានប្រព័ន្ធគមនាគមន៍ងាយស្រួល ដើម្បីស្វែងយល់អំពីពិធីជប់លៀងសត្វល្អិតនីងអឺ ដែលបាននាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏ល្អដល់ប្រជាពលរដ្ឋក្នុងតំបន់។
គួរបញ្ជាក់ថា ភាគច្រើននៃសត្វល្អិតដែលអាចបរិភោគបាននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ត្រូវបានចិញ្ចឹមដោយមនុស្ស៕
អ្នកសារព័ត៌មាន៖ យ៉ាង ជឺកៅ
អ្នកបកប្រែ ៖ Shen Yan