ពិព័រណ៍សិល្បៈចិន-អាស៊ីខាងត្បូង បានប្រារព្ធឡើងនៅទីក្រុងគុនមីង

2023-06-21 19:09:18
ប្រភព:កាសែតយូណានដេលី

ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ គឺជាទិវាយូហ្កាអន្តរជាតិលើកទី ៩ ។ នៅថ្ងៃទី១៩ ខែមិថុនា​នៅពេលដែលទិវាយូហ្កាអន្តរជាតិជិតមកដល់ ពិព័រណ៍សិល្បៈចិន-អាស៊ីខាងត្បូង ត្រូវបានប្រារព្ធឡើងនៅទីក្រុងគុនមីង។ ការសម្តែងក្នុងពិព័រណ៍រួមមានចម្រៀង និងរបាំចិន និងឥណ្ឌា យូហ្គា និងការសម្តែងលេងឧបករណ៍ភ្លេងជាដើម ដែលគ្របដណ្តប់ការសម្តែងសិល្បៈតែចិន ក្បាច់គុនថៃជីឧបករណ៍ភ្លេងជនជាតិ ចម្រៀននិងរបាំ យូហ្កាឥណ្ឌា និងឧបករណ៍ភ្លេងបុរាណជាដើម។

តាមព័ត៌មានបានឱ្យដឹងថា "ទិវាយូហ្កាអន្តរជាតិឆ្នាំ២០២៣ សប្តាហ៍វប្បធម៌ និងសិល្បៈអាស៊ីខាងត្បូងនៃប្រទេសចិន(គុនមីង) និងវេទិកាផ្លាស់ប្តូរវប្បធម៌ និងមនុស្សសាស្រ្ត" នឹងប្រារព្ធនៅទីក្រុងគុនមីង នាពេលថ្ងៃទី២០ ខែមិថុនា៕

អ្នកសារព័ត៌មាន៖ ជូ ហុងពីង  ជី ជានហ្វី

អ្នកបកប្រែ ៖ Shen Yan

ពិព័រណ៍សិល្បៈចិន-អាស៊ីខាងត្បូង បានប្រារព្ធឡើងនៅទីក្រុងគុនមីង