ថតពីលើអាកាសភូមិ Yunshe ដែលជាភូមិជនជាតិ Tujia ទីមួយរបស់ប្រទេសចិនស្ថិតនៅ ខេត្ត Guizhou

2023-06-28 11:39:55
ប្រភព:CRI

ភូមិ Yunshe ស្ថិតនៅផ្សារឃុំ Taiping ស្រុក Jiangkou ក្រុង Tongren ខេត្ត Guizhou  ប្រទេសចិន គឺជាភូមិតូចមួយនៅជើងភ្នំ Fanjing ដែលជាបេតិកភ័ណ្ឌធម្មជាតិពិភពលោក។ ភូមិនេះសម្បូរទៅដោយវប្បធម៌ជនជាតិ Tujia យ៉ាងជ្រាលជ្រៅ ដោយរក្សាបាននូវទំនៀមទម្លាប់ជនជាតិជាច្រើន ហេតុនេះត្រូវបានគេហៅថា"ភូមិជនជាតិ Tujia ទីមួយរបស់ប្រទេសចិន"។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពឹងផ្អែកលើធនធានទេសចរណ៍ដ៏មានលក្ខណៈពិសេស ភូមិ  Yunshe បានឆ្លៀតប្រើកម្មវិធីទេសចរណ៍មានលក្ខណៈពិសេសដូចជារោងផលិតក្រដាសតាមរបៀបបុរាណជាដើម ផ្សារភ្ជាប់ជាមួយទេសភាពធម្មជាតិក្នុងភូមិ ដើម្បីជំរុញយ៉ាងសកម្មនូវការងារស្តារនិងអភិវឌ្ឍន៍ជនបទ៕

ថតពីលើអាកាសភូមិ Yunshe ដែលជាភូមិជនជាតិ Tujia ទីមួយរបស់ប្រទេសចិនស្ថិតនៅ ខេត្ត Guizhou