ការធ្វើដំណើរក្នុងស្រុកមានចំនួន ១០៦ លានដងត្រូវបានធ្វើឡើងនៅប្រទេសចិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យសែននំចាំង

2023-06-29 19:30:25
ប្រភព:កាសែតប្រជាជនដេលី

តាមស្ថិតិ ការធ្វើដំណើរក្នុងស្រុកមានចំនួន១០៦លានដងត្រូវបានធ្វើឡើងនៅប្រទេសចិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យសែននំចាំងដែលបានកើនឡើង ៣២,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ​២០២២ ហើយបានកើនឡើងដល់ ១១២,៨% នៃរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដោយផ្អែកលើមូលដ្ឋានប្រៀបធៀប និងប្រាក់ចំណូលទេសចរណ៍ក្នុងស្រុកមានចំនួន ៣៧,៣១ ពាន់លានយាន់ កើនឡើង ៤៤,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ​មុន។

យោងតាមទិន្នន័យចេញផ្សាយដោយក្រសួងគមនាគមន៍ និងដឹកជញ្ជូនចិនបានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យសែននំចាំង បានត្រូវដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ១៤០,៤៧​ លាននាក់ តាមផ្លូវដែក ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសចរណ៍របស់ប្រទេសចិន ដែលកើនឡើង ៨៩,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

អ្នកសារព័ត៌មាន ៖ វ៉ាង ខឺ ជីងហៃអូវ ហាន ស៊ីន

អ្នកបកប្រែ ៖​ Shen Yan  

ការធ្វើដំណើរក្នុងស្រុកមានចំនួន ១០៦ លានដងត្រូវបានធ្វើឡើងនៅប្រទេសចិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យសែននំចាំង