ខ្លាឃ្មុំផេនដានៃប្រទេសចិនឈ្មោះ “ហួនី” ដែលស្នាក់នៅប្រទេសកូរ៉េខាងត្បូងបានបង្កើតកូនភ្លោះញីមួយគូ

2023-07-12 11:00:07
ប្រភព:កាសែតយុវជនចិន

កាលពីថ្ងៃទី៧ ខែកក្កដា ខ្លាឃ្មុំផេនដានៃប្រទេសចិនឈ្មោះថា “ហួនី” ដែលស្នាក់នៅប្រទេសកូរ៉េខាងត្បូង (ឈ្មោះកូរ៉េហៅថា Aibao) មកពីមជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវខ្លាឃ្មុំផេនដាប្រទេសចិន បានបង្កើតកូនភ្លោះញីមួយគូ។​ នេះគឺជាកូនខ្លាឃ្មុំផេនដាមួយគូដែលកើតនៅក្រៅប្រទេសដំបូងគេ ហើយក៏ជាកូនខ្លាឃ្មុំផេនដាភ្លោះញីមួយគូដែលកើតនៅប្រទេសកូរ៉េខាងត្បូងដំបូងគេ។ ក្នុងនោះ​​ កូនផេនដាទី ១ មានទម្ងន់ ១៨០ ក្រាម រីឯកូនទី ២ មានទម្ងន់ ១៤០ ក្រាម។

បច្ចុប្បន្ននេះ “ហួនី”និងកូនខ្លាឃ្មុំផេនដាមានសភាពធម្មតា។ យោងតាមស្ថានភាពពិតប្រាកដរបស់ពួកវា  ក្រុមអ្នកជំនាញមកពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងបានកែសំរួលគម្រោងគ្រប់គ្រងការចិញ្ចឹមក្រោយពេលសម្រាលកូន និងតាមដានស្ថានភាពនៃការលូតលាស់របស់កូនខ្លាឃ្មុំផេនដា ក្រៅពីនេះ ពួកគេក៏ធ្វើការងារចិញ្ចឹមកូនខ្លាឃ្មុំផេនដាអោយបានល្អដែរ៕

អ្នកបកប្រែ៖ Li Zha  Nong Rui

ខ្លាឃ្មុំផេនដានៃប្រទេសចិនឈ្មោះ “ហួនី” ដែលស្នាក់នៅប្រទេសកូរ៉េខាងត្បូងបានបង្កើតកូនភ្លោះញីមួយគូ