តន្ត្រីករឥណ្ឌូណេស៊ីតែងបទចម្រៀងពិសេសជូនផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុងក្រោមចំណងជើងថា 《បោះជំហានទៅមុខ ដើម្បីសម្រេចសុបិន》

2023-07-17 16:25:53
ប្រភព:CRI

ផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុងជាផ្លូវដែកល្បឿនលឿនខ្សែទីមួយរបស់ឥណ្ឌូណេស៊ីរហូតដល់អាស៊ីអាគ្នេយ៍ ហើយក៏ជាគម្រោងជានិមិត្តសញ្ញានៃការកសាង “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរចិន និងឥណ្ឌូណេស៊ីផងដែរ។ បន្ទាប់ពីផ្លូវដែកនេះត្រូវបានសាងសង់រួចនឹងកែលម្អសភាពការណ៍គមនាគមន៍ក្នុងតំបន់យ៉ាងខ្លាំង ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃតំបន់តាមបណ្តោយខ្សែផ្លូវដែក។

ដើម្បីសម្តែងការរំពឹងទុកចំពោះផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុង និងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងឥណ្ឌូណេស៊ី លោក Qiu Liefeng តន្ត្រីករ និងជាអ្នកសារព័ត៌មានឥណ្ឌូណេស៊ីបានតែងបទចម្រៀងពិសេសមួយបទសម្រាប់ផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុង។

ក្នុងបទចម្រៀងនេះ លោក Qiu Liefeng បានប្រើប្រាស់ទាំងភាសាចិន និងភាសាឥណ្ឌូណេស៊ី ក្នុងគោលបំណងធ្វើឱ្យអ្នកស្តាប់របស់ប្រទេសទាំងពីរសុទ្ធតែអាចស្តាប់យល់ពីគំនិត និងមនោសញ្ចេតនានៃបទចម្រៀងនេះ។ លោក Qiu Liefeng បានលើកឡើងថា ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការនៃគម្រោងផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុង ទំនាក់ទំនងរវាងប្រទេសទាំងពីរចិន និងឥណ្ឌូណេស៊ីទទួលបានការលើកកម្ពស់យ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏នឹងឡើងដល់កម្រិតថ្មីទៀតផងដែរ៕

តន្ត្រីករឥណ្ឌូណេស៊ីតែងបទចម្រៀងពិសេសជូនផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុងក្រោមចំណងជើងថា 《បោះជំហានទៅមុខ ដើម្បីសម្រេចសុបិន》