សាលផ្កាយរណប S1 នៃអាកាសយានដ្ឋានអន្តរជាតិ ឆាងសួន គុនមីង បានបើកដំណើរការជាផ្លូវការ
យោងតាមព័ត៌មានពីអាកាសយានដ្ឋានអន្តរជាតិ ឆាងសួន គុនមីង នៃខេត្តយូណាន ប្រទេសចិន បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៨ ខែកក្កដានេះតទៅ អាកាសយានដ្ឋានបានបន្ថែមស្ពានចំនួន ៣៨ នៅជិតទីតាំងចំណតយន្តហោះ និងច្រកឡើងយន្តហោះចំនួន ៤២ ថែមទាំងអាចធានាជើងហោះហើរចុះចតប្រចាំថ្ងៃប្រមាណ ១០០ គ្រឿង។
នាពេលបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិ ឆាងសួន គុនមីង បានទទួលលំហូរអ្នកដំណើរច្រើនបំផុតក្នុងរយៈពេលវិស្សមកាលធំ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនជើងហោះហើរឡើងចុះ និងបរិមាណអ្នកដំណើរចេញចូលក្នុងអាកាសយានដ្ឋាននេះ បានកើនសន្ទុះយ៉ាងខ្លាំង ជាពិសេសនៅថ្ងៃទី ១៤ ខែកក្កដា មានជើងហោះហើរចំនួន ១០០៥ គ្រឿងដែលបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំកន្លងមក ហើយអ្នកដំណើរចេញចូលមានចំនួនជាង ១៤.៣ ម៉ឺននាក់។ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវសាលផ្កាយរណប S1 សមត្ថភាពអាកាសចរណ៍នៃអាកាសយានដ្ឋានអន្តរជាតិ ឆាងសួន គុនមីង នឹងត្រូវបានកែលម្អបន្ថែមទៀត ហើយនឹងជំរុញការស្ទុះងើបឡើងវិញនៃចំនួនជើងហោះហើររបស់អាកាសយានដ្ឋាននេះ៕
អ្នកសារព័ត៌មាន៖ Hu Xiaorong Yang Zheng
អ្នកបកប្រែ៖ Li Zha