មជ្ឈមណ្ឌលចរាចរណ៍ទំនិញនៃការប្រកួតកីឡាអាស៊ី Hangzhou ប្រទេសចិនអាចចាត់ចែងសម្ភារៈទម្ងន់ជាង ១ ពាន់តោនក្នុងមួយថ្ងៃ

2023-07-24 17:16:06
ប្រភព:CRI

ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣​ ខែកញ្ញា ដល់ថ្ងៃទី ៨ ខែតុលា នៅទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន និងមានទីក្រុងចំនួន ៥ ទៀតដែលសហការរៀបចំដូចជាក្រុង Ningbo ជាដើម។ មជ្ឈមណ្ឌលចរាចរណ៍ទំនិញនៃការប្រកួតកីឡាអាស៊ី ទីក្រុង Hangzhou មានទំហំសាងសង់ជាង ៧,២ ម៉ឺន ម៉ែត្រការ៉េ។

ដល់ពេលនោះ មានទីក្រុងចំនួន ៦ សហការរៀបចំការប្រកួត  គណៈប្រតិភូកីឡានៃប្រទេស និងតំបន់ចំនួន ៤៥  សាលប្រកួតចំនួន ៥៦ ទីតាំងហ្វឹកហាត់ និងសណ្ឋាគារជិត ១ រយកន្លែង អត្តពលិកនិងមន្ត្រីបច្ចេកទេសចំនួនជាង ១ ម៉ឺននាក់  សម្ភារៈរៀបចំការប្រកួតកីឡាទម្ងន់ជាង ១ សែនតោននឹងចាត់ចែង តាមបណ្តាញចរាចរណ៍ទំនិញ ហើយអាចចាត់ចែងសម្ភារៈលើសពី  ១ ពាន់តោនក្នុងមួយថ្ងៃ៕

 

មជ្ឈមណ្ឌលចរាចរណ៍ទំនិញនៃការប្រកួតកីឡាអាស៊ី Hangzhou ប្រទេសចិនអាចចាត់ចែងសម្ភារៈទម្ងន់ជាង ១ ពាន់តោនក្នុងមួយថ្ងៃ