ការធានាផ្នែកវេជ្ជសាស្ត្រសម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក Chengdu បានត្រៀមលក្ខណៈរួចរាល់ហើយ បុគ្គលិកវេជ្ជសាស្ត្រចូលប្រចាំការនៅភូមិកីឡា

2023-07-24 17:22:13
ប្រភព:CRI

ពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក​ Chengdu កាន់តែខិតចូលមកដល់ ការងារត្រៀមរៀបចំផ្សេងៗក៏បានឈានចូលដល់ការរាប់ថយក្រោយចុងក្រោយផងដែរ។

ការធានាផ្នែកវេជ្ជសាស្ត្រគឺជាផ្នែកមួយដ៏សំខាន់ក្នុងការដំណើរការការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក Chengdu ប្រកបដោយភាពជោគជ័យ។ ខេត្ត Sichuan កំពុងត្រៀមធនធានវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ដោយគ្រប់ជុ្រងជ្រោយដើម្បីធ្វើការងារ ធានាផ្នែកវេជ្ជសាស្ត្រសម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក Chengdu ឱ្យបានល្អ។

ក្នុងនាមជាមន្ទីរពេទ្យទទួលការព្យាបាលរបួសនៃការប្រកួតកីឡាលើកនេះ បុគ្គលិកវេជ្ជសាស្ត្រមួយចំនួនមកពីផ្នែកវេជ្ជសាស្ត្របុរាណចិនខាងព្យាបាលរបួសឆ្អឹង ផ្នែកវេជ្ជសាស្ត្រកីឡា ផ្នែកវេជ្ជសាស្ត្រស្តារនីតិសម្បទាផ្នែកកីឡា និងឯកទេសផ្សេងទៀតបានចូលប្រចាំការនៅភូមិកីឡារួចហើយ៕

ការធានាផ្នែកវេជ្ជសាស្ត្រសម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក Chengdu បានត្រៀមលក្ខណៈរួចរាល់ហើយ បុគ្គលិកវេជ្ជសាស្ត្រចូលប្រចាំការនៅភូមិកីឡា