"ស្ទីលអន្តរជាតិ"​ និង "ស្ទីលចិន" ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu

2023-07-27 11:05:28
ប្រភព:CRI

សព្វថ្ងៃនេះ ដោយសារតែការមកដល់នៃព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក ក្រុង Chengdu កាន់តែមានលក្ខណៈវ័យក្មេង និងអន្តរជាតិ។ នេះជាព្រឹត្តិការណ៍ពហុកីឡាអន្តរជាតិលើកទី ២ ដែលត្រូវបានរៀបចំឡើងនៅប្រទេសចិន បន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង ហើយអត្តពលិកវ័យក្មេងមកពីប្រទេសនានានៅលើពិភពលោកបានប្រមូលផ្តុំគ្នានៅក្រុង Chengdu។

បន្ទាប់ពីការរៀបចំយ៉ាងផ្ចិតផ្ចង់ ការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu នឹងបើកសម្ពោធក្នុងពេលឆាប់ៗនេះ អង្គការអន្តរជាតិ និងមិត្តភក្តិអន្តរជាតិ បានកោតសរសើរយ៉ាងខ្ពស់ ចំពោះការងារត្រៀមរៀបចំ។ លោក Melo ប្រធានសមាគមសារព័ត៌មានកីឡាអន្តរជាតិ បានថ្លែងថា ទីតាំងប្រកួតនៃការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu គឺលំដាប់អូឡាំពិក។ លោក Eder តំណាងសហព័ន្ធកីឡាសាកលវិទ្យល័យអន្តរជាតិ(FISU)ជឿជាក់ថា ក្រុង Chengdu បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu នឹងមានវាសនាខុសគ្នា និងគួរឱ្យរំភើប!

ទីតាំងចំនួនសរុប ៤៩ ត្រៀមសម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu បានឈានដល់ស្តង់ដារអន្តរជាតិ ដូចជាវេទិកាគ្រប់គ្រងដែលអាចឃ្លាំមើលទន្ន័យបាននៃកីឡដ្ឋាន Phoenix Mountain  ទិន្នន័យប្រតិបត្តិការរូមមានម៉ាស៊ីនត្រជាក់ ការចែកចាយថាមពលភ្លើង និងប្រព័ន្ធបញ្ចេញខ្យល់សុទ្ធតែអាចត្រូវបានប្រមូលផ្តុំក្នុងពេលភ្លាមៗ ទទួលបានដោយចុចប៊ូតុងតែម្តង ហើយបង្ហាញចេញមកផ្ទាល់។

បន្ថែមពីលើកីឡដ្ឋាន សម្លៀកបំពាក់ ការហូបចុក ស្នាក់នៅ ធ្វើដំណើរ ការប្រកួតជាដើមរបស់ការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu សុទ្ធតែត្រូវបានរួមបញ្ចូលជាមួយធាតុផ្សំបច្ចេកវិទ្យាផងដែរ។

ប្រព័ន្ធបកប្រែ និងអន្តរកម្មដ៏ឆ្លាតវៃរបស់ភូមិកីឡានៃការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu អាចផ្តល់ការបកប្រែតាមប្រព័ន្ធអ៊ីនធឺណិតជា ៨៣ ភាសា។ "មនុស្សយន្តកាហ្វេ" អាចឆុងកាហ្វេជាមួយនឹងរសជាតិគ្រប់បែបយ៉ាងក្នុងរយៈពេល ៩០ វិនាទី។ "ស្ទីឌីយោរូបថត 3D" អាចថតរូបមនុស្សរាប់រយនាក់បានក្នុងរយៈពេលត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ។ រថយន្តក្រុងដែលបើកបរដោយខ្លួនឯងនឹងនាំមកនូវបទពិសោធន៍ធ្វើដំណើរប្រកបដោយបច្ចេកវិទ្យា។

ធាតុផ្សំរូបភាពនៃការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu មានតុក្កតាម៉ាស្កូត "Rongbao" ដែលលាយបញ្ចូលគ្នានូវខ្លាឃ្មុំផេនដា ការតុបតែងមុខនៃល្ខោនអូប៉េរ៉ា Sichuan និងវប្បធម៌ព្រះអគ្គី។ ភ្លើងគប់ "Ronghuo" រួមបញ្ចូលនូវរូប "Sun Bird" និងរូបចម្លាក់មនុស្សឈរធ្វើពីសំរិទ្ធនៅទីសំណល់ Sanxingdui ហើយមេដាយ "Rongguang" ត្រូវបានរចនាជារូប "Sun Bird"។ ខ្សែបូព្យួរមេដាយធ្វើពីក្រណាត់សូត្រ Sichuan។

នៅក្នុងភូមិកីឡា អត្តពលិកទូទាំងពិភពលោកអាចទទួលបានបទពិសោធន៍ពីវប្បធម៌ចិនយ៉ាងជិតស្និទ្ធ។ ពួកគេអាចសរសេរអក្សរផ្ចង់ គូរមុខល្ខោនហ៊ី ចងខ្លែង និងស្លៀកសម្លៀកបំពាក់ជនជាតិហាន ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ ហើយរីករាយនឹងទស្សនាការសម្តែងល្ខោនស្បែកដែលមានតុក្កតាម៉ាស្កូត "Rongbao" ជាតួឯក បទពិសោធន៍ដែលស្គាល់ពីបេតិកភណ្ឌវប្បធម៌អរូបីទាំងនេះពិតជានឹងធ្វើឱ្យមិត្តបរទេសសប្បាយជក់ចិត្ត។

ប្រសិនបើយល់ថា នៅតែមិនគ្រប់គ្រាន់ ក្រុង Chengdu ក៏ណែនាំទីតាំងផ្លាស់ប្តូរវប្បធម៌ចំនួន ១៥ រួមទាំងមូលដ្ឋានខ្លាឃ្មុំផេនដា Chengdu និងសារមន្ទីរ Sanxingdui ក៏ដូចជាខ្សែទេចរណ៍ចំនួន ១០ ផ្សេងទៀតដូចជា "ទេសចរណ៍បុរាណពិភពលោក" "ដំណើរទស្សនាវប្បធម៌សាមកុក" ជាដើមសម្រាប់មិត្តអន្តរជាតិជ្រើសរើស។

ក្នុងអំឡុងពេលការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu បន្ថែមពីលើការផ្តល់អាហារឆ្ងាញ់ៗពីគ្រប់ទិសទី ម្ហូបស៊ីឈួនគឺកាន់តែចាំបាច់។

ម្ហូបស៊ីឈួនបែបបុរាណដូចជា សាច់ចង្កាក់ ស៊ុបឆ្នាំភ្លើងជាដើមនឹងចូលទៅក្នុងភោជនីយដ្ឋានរបស់អត្តពលិក។

លើសពីនេះទៀត ក្រុង Chengdu ក៏បានជ្រើសរើសភោជនីយដ្ឋានចំនួន ១២០ កន្លែង ជឿជាក់ថា "ម្ហូបឆ្ងាញ់" នៅក្រុង Chengdu នឹងមិនត្រឹមតែបំពេញចិត្តមិត្តភក្តិបរទេសប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍ដិតដាមយ៉ាងជ្រាលជ្រៅ ចំពោះ "រសជាតិនៅចុងអណ្ដាតរបស់ចិន" និងទទួលបានបទពិសោធន៍ "រសជាតិចិន" ពិតប្រាកដ។

ការរួមបញ្ចូលដ៏ល្អឥតខ្ចោះនៃកីឡានិងវប្បធម៌ "ស្ទីលអន្តរជាតិ" និង "ស្ទីលចិន" បំពេញគ្នាទៅវិញទៅមក ការប្រកួតកីឡាសាកលវិទ្យាល័យ Chengdu នាពេលខាងមុខពិតជាគួរឱ្យទន្ទឹងរង់ចាំ៕

"ស្ទីលអន្តរជាតិ"​ និង "ស្ទីលចិន" ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យក្រុង Chengdu