ការសម្តែងក្បាច់គុនក្នុងការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យ

2023-08-01 15:56:32
ប្រភព:CCTV News Client

ខាងក្រោមនេះ ជាវីដេអូនៃការប្រកួតដ៏អស្ចារ្យរបស់អត្តពលិកចិន ឆៅ មៅយាន់៖

នៅថ្ងៃទី ​២៩ ខែកក្កដា វិញ្ញាសាក្បាច់គុនក្នុងការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១ នៅទីក្រុងឆឹងទូ បានចាប់ផ្តើមជាផ្លូវការ ក្នុងនាមជាការប្រកួតក្បាច់គុនដែលមានកម្រិតខ្ពស់បំផុតនៃនិស្សិតសាកលវិទ្យាល័យទូទាំងពិភពលោកនៅបច្ចុប្បន្ននេះ វិញ្ញាសានេះមានដូចជាក្បាច់គុនណានឈាន់ ក្បាច់គុនថៃជី​ និងក្បាច់គុនវាយចម្រុះជាដើម ហើយនឹងប្រកួតយកមេដាយមាសចំនួន​ ២០ គ្រឿងចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា។

មេដាយមាសដំបូងនៃការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១ នៅទីក្រុងឆឹងទូនេះ បានបង្កើតដោយអត្តពលិកចិន ឆៅ មៅយាន់ ដែលបានឈ្នះមេដាយមាសដោយទទួលបានពិន្ទុ ៩.៧៧០។

អ្នកបកប្រែ៖Li Zha  Nong Rui

ការសម្តែងក្បាច់គុនក្នុងការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យ