ខេត្តយូណានទទួលបានប្រាក់ចំណូលសរុបនៃវិស័យទេសចរណ៍ជិត ៦៤០ ពាន់លានយាន់នៅឆមាសទីមួយក្នុងឆ្នាំនេះ

2023-08-09 09:47:35
ប្រភព:គេហទំព័រប្រជាជន

ថ្មីៗនេះ យោងតាមការចេញផ្សាយពីមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណានបានអោយដឹងថា ចាប់ពីឆ្នាំនេះមក ទីផ្សារទេសចរណ៍នៅខេត្តយូណានត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស និងមានការអភិវឌ្ឍល្បឿនលឿន។ ពីខែមករាដល់ ខែមិថុនា ឆ្នាំ ២០២៣ ខេត្តយូណានទទួលបានភ្ញៀវទេសចរចំនួន ៥៣៩ លាននាក់ និងទទួលបានប្រាក់ចំណូលសរុបនៃវិស័យទេសចរណ៍ចំនួន ៦៣៩ពាន់លានយាន់។

បន្ទាប់ពីចូលដល់វិស្សមកាលរដូវក្តៅ ទីផ្សារទេសចរណ៍ខេត្តយូណានបានរក្សាសន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័សជាបន្តបន្ទាប់។នាពេលបច្ចុប្បន្ននេះ ខេត្តយូណានកំពុងជំរុញយ៉ាងខ្លាំងនូវវិស័យទេសចរណ៍ផលិតផលទេសចរណ៍និងនវានុវត្តន៍លើទម្រង់នានា ហើយការពន្លឿនជំរុញនិម្មាបនកម្មថ្មីនៃទេសចរណ៍សហប្រតិបត្តិការឆ្លងដែនបន្តបង្កើតប័ណ្ណទេសចរណ៍“ជីវិតបែបយូណាន”និងជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅក្នុងឧស្សាហកម្មវប្បធម៌និងទេសចរណ៍ខេត្តយូណាន៕

អ្នកសារព័ត៌មាន ៖ Liu Yi

អ្នកបកប្រែ៖ Shen Yan Nong Rui(អ្នកហាត់ការ)

ខេត្តយូណានទទួលបានប្រាក់ចំណូលសរុបនៃវិស័យទេសចរណ៍ជិត ៦៤០ ពាន់លានយាន់នៅឆមាសទីមួយក្នុងឆ្នាំនេះ