មិត្ត! រៀបចំវ៉ាលីរបស់អ្នកមកស្រុកស៊ឺលីន ដើម្បីអបអរសាទរពិធីបុណ្យភ្នក់ភ្លើង

2023-08-09 09:53:38
ប្រភព:គេហទំព័រយូណាន

ពេលថ្មីៗនេះ រដ្ឋបាលស្រុកស្វយ័តជនជាតិយី ស៊ឺលីន ក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានរៀបចំសន្និសីទសារព័ត៌មាននៅតំបន់ទេសចរណ៍ស៊ឺលីន(តំបន់ទេសចរណ៍ព្រៃថ្ម)ក្នុងស្រុក ហើយបានប្រកាសព័ត៌មានថា   ពិធីបុណ្យភ្នក់ភ្លើងអន្តរជាតិស៊ឺលីនប្រទេសចិនឆ្នាំ២០០២ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែសីហានេះ។ ពិធីបើកនឹងធ្វើឡើងនៅទីលាន​សកម្មភាព​វប្បធម៌ជន​ជាតិឈាំងហ៊ូស្រុកស៊ឺលីន។

 

ពិធីបុណ្យភ្នក់ភ្លើងជនជាតិយី គឺជាបុណ្យប្រពៃណីសំខាន់ និងឪឡារិកនៅក្នុងស្រុកស៊ឺលីនជារៀងរាល់ឆ្នាំ។ ក្នុងអំឡុងពេលពិធីបុណ្យ នឹងរៀបចំសកម្មភាពគ្រប់បែបយ៉ាង មានដូចជាការប្រកួតកីឡាចំបាប់ប្រពៃណី ពិធីបុណ្យ "រាត្រីភ្នក់ភ្លើង មនុស្សរាប់ពាន់នាក់លេងឧបករណ៍តន្ត្រីចាបុីធំ" ​ការតាំងពិព័រណ៍រួមនៃបេតិកភណ្ឌវប្បធម៌អរូបីនៃខេត្តយូណាន មហោស្រពតន្ត្រី"ស្នេហានៅក្នុងស៊ឺលីន"  សកម្មភាពផ្សព្វផ្សាយ និងចុះហត្ថលេខាលើការវិនិយោគជាដើម។

 


ស្រុកស៊ឺលីន ខេត្តយូណានបានផ្ញើលិខិតអញ្ជើញទៅកាន់មិត្តភ័ក្តិក្នុង និងក្រៅប្រទេស ៖ សូមស្វាគមន៍មកស្រុកស៊ឺលីន ដើម្បីចូលរួមអបអរពិធីបុណ្យភ្នក់ភ្លើង និងចែករំលែកភាពសប្បាយរីករាយ៕

អ្នកសារព័ត៌មាន ៖ Yang Zheng

អ្នកបកប្រែ ៖ Shen Yan

មិត្ត! រៀបចំវ៉ាលីរបស់អ្នកមកស្រុកស៊ឺលីន ដើម្បីអបអរសាទរពិធីបុណ្យភ្នក់ភ្លើង