អារ៉ាប៊ីសាអូឌីតប្រកាសដាក់ចេញកញ្ចប់វិធានការដើម្បីទាក់ទាញភ្ញៀវទេសចរចិន
2023-08-09 16:35:14
ប្រភព:CRI
នាយកដ្ឋានទេសចរណ៍អារ៉ាប៊ីសាអូឌីតបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ ខែសីហាថា អារ៉ាប៊ីសាអូឌីតបានអនុវត្តវិធានការជាច្រើនដើម្បីផ្តល់ភាពងាយស្រួលជូនភ្ញៀវទេសចរចិន ក្នុងគោលដៅទទួលភ្ញៀវទេសចរចិនឱ្យបាន ៤លាននាក់ក្នុងឆ្នាំ២០៣០ ខណៈប្រទេសចិននឹងក្លាយជាប្រភពភ្ញៀវទេសចរធំទី៣របស់អារ៉ាប៊ីសាអូឌីតនៅឆ្នាំ២០៣០។ កាលពីដើមខែសីហា ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីតបានដាក់ចេញជើងហោះហើរត្រង់រវាងក្រុងជេដដានិងក្រុងប៉េកាំងរវាងក្រុងរីយ៉ាដនិងក្រុងប៉េកាំង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទីផ្សារទេសចររបស់ខ្លួនជាមួយប្រទេសចិន៕