សកម្មភាពផ្សព្វផ្សាយទេសចរណ៍ទន្លេលឿងប្រទេសចិនបានរៀបចំធ្វើនៅក្រុងlos Angelesសហរដ្ឋអាមេរិក

2023-08-14 17:28:58
ប្រភព:CRI

“សួស្តី!ប្រទេសចិន”ដែលជាសកម្មភាពផ្សព្វផ្សាយទេសចរណ៍ទន្លេលឿងប្រទេសចិនបានរៀបចំធ្វើនៅក្រុងlos Angelesសហរដ្ឋអាមេរិកនាថ្ងៃទី១១ខែសីហាខេត្តចំនួន៥នៃប្រទសចិនក្នុងនោះរួមមានខេត្តShandong ខេត្តShanxi ខេត្តHenan ខេត្តSichuan និងខេត្តGansuបានរួមគ្នាផ្សព្វផ្សាយពីប្រភពវប្បធម៌និងទេសចរណ៍ដើម្បីបង្ហាញពីការភាពទាក់ទាញរបស់វប្បធម៌ទន្លេលឿងចំពោះមហាជននិងមជ្ឈដ្ឋានទេសចរណ៍អាមេរិកបង្កើនថែមមួយកម្រិតទៀតនូវការប្រាស្រ័យទាក់ទងគ្នានិងកិច្ចសហប្រតិបត្តិការរវាងឧស្សាហកម្មទេសចរណ៍ចិននិងអាមេរិក

លោកGuo Shaochunអគ្គកុងស៊ុលនៃស្ថានីយកុងស៊ុលចិនប្រទេសនៅក្រុងLos Angelesបានថ្លែងថាថ្ងៃទី១០ខែសីហារដ្ឋាភិបាលចិនបានប្រកាសបញ្ជីរាយឈ្មោះគោលដៅទេសចរណ៍៍៍សម្រាប់ក្រុមទេសចរចិនទៅធ្វើទេសចរណ៍សាឡើងវិញបន្ទាប់ពីការផ្ទុះរាលដាលកូវិដ១៩មកក្នុងនោះរួមមានប្រទេសអាមេរិកផងដែរ។នេះគឺជាឱកាសដ៏ល្អប្រសើរសម្រាប់ការជំរុញឧស្សាហកម្មទេសចរណ៍ចិននិងអាមេរិកធ្វើការផ្លាស់ប្តូរគ្នានិងកិច្ចសហប្រតិបត្តិការសង្ឃឹមថាសកម្មភាពផ្សព្វផ្សាយលើកនេះអាចនឹងក្លាយទៅជាចំណុចចាប់ផ្តើមដ៏ថ្មីសម្រាប់ការបង្កើនកិច្ចសហការខាងទេសចរណ៍រវាងប្រទេសចិននិងក្រុងlos Angelesនិងរដ្ឋកាលីហ្វ័រញ៉ាផងដែរ។

នាយកនៃនាយកដ្ឋានទេសចរណ៍ក្រុងLos Angelesបានថ្លែងក្នុងកថាថារំពឹងថានឹងស្តារឡើងវិញនិងបង្កើនការផ្លាស់ប្តូរគ្នានិងកិច្ចសហការទេសចរណ៍ដែលបន្ទាប់ពីកូវីដ១៩ហើយសូមអបអរស្វាគមន៍ចំពោះការដែលប្រទេសចិនប្រកាសស្តារឡើរវិញនូវក្រុមទេសចរមកកាន់អាមេរិក៕

សកម្មភាពផ្សព្វផ្សាយទេសចរណ៍ទន្លេលឿងប្រទេសចិនបានរៀបចំធ្វើនៅក្រុងlos Angelesសហរដ្ឋអាមេរិក