ពិធីបុណ្យភ្នក់ភ្លើងត្រូវបានអបអរសារទរយ៉ាងកក់ក្តៅនៅតំបន់នានានៃខេត្តយូណាន

2023-08-14 17:43:44
ប្រភព:គេហទំព័រយូណាន

នៅពេលយប់ថ្ងៃទី១០ ខែសីហា ជាមួយនឹងការចាប់ផ្តើមនៃពិធីគោរពបូជាព្រះអគ្គីសួនវប្បធម៌ខែតុលានៃប្រតិទិនសុរិយគតិរបស់ជនជាតិភាគតិចយីនៅក្រុងឈូស៊ុវ ពិធីបុណ្យភ្នក់ភ្លើងឆ្នាំ២០២៣របស់ជនជាតិភាគតិចយីក្នុងក្រុងឈូស៊ុវត្រូវបានបើកដំណើរការយ៉ាងកក់ក្តៅជាផ្លូវការ។ សកម្មភាពដ៏អស្ចារ្យ ដូចជា មនុស្សចំនួនជាងម៉ឺននាក់បានរាំរបាំ និងបោះដុំភ្លើងរួមគ្នាជាដើម។

នៅសកម្មភាពសួនវប្បធម៌ខែតុលានៃប្រតិទិនសុរិយគតិ ព្រះអគ្គីបក់បោកជាមួយព្រះវាយោ ជនជាតិភាគតិចយីបានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាត និងច្រៀងបទចម្រៀង រាំរបាំស្រុះគ្នាជាមួយភ្ញៀវទេសចរដោយសេចក្តីរីករាយ។ ទន្ទឹមនឹងនេះ ពិធីបុណ្យភ្នក់ភ្លើងត្រូវបានគេចាប់ផ្តើមអបអរសារទរយ៉ាងកក់ក្តៅនៅតំបន់នានានៃខេត្តយូណាន។ ពិធីបុណ្យភ្នក់ភ្លើង“ភូមិជនជាតិយូណាន”ឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅពេលល្ងាច ថ្ងៃទី៩ ខែសីហា។ សកម្មភាពពិធីបុណ្យភ្នក់ភ្លើងនៃស្រុកស្វយ័តលូឈាន់ជនជាតិភាគតិចយី និងម៉ៅនៅទីក្រុងគុនមីងនឹងបន្តរហូតដល់ថ្ងៃទី១៣ ខែសីហា។ សកម្មភាពផ្សព្វផ្សាយនៃ"ពិធីបុណ្យភ្នក់ភ្លើងជនជាតិបែ និងពិធីជប់លៀងលក្ខណៈធម្មជាតិ" ត្រូវបានធ្វើឡើងនៅក្នុងភូមិកូស៊ឺងស្រុកវ៉ាន់ឆូវទីក្រុងដាលី។

ជាមួយនឹងបទចម្រៀង និងការស្វាគម៍យ៉ាងរាក់ទាក់ អ្នកទេសចរមកពីតំបន់នានានៃប្រទេសចិនបានចូលរួមអបអរសាទរពិធីបុណ្យភ្នក់ភ្លើងដែលមិនអាចបំភ្លេចបាននៅខេត្តយូណាន​​​។

អ្នកសាព័ត៌មាន ៖ Lu Jin Dang Xiaopei Li Li

អ្នកបកប្រែ ៖ ​Shen Yan  Nong Rui(អ្នកហាត់ការ)

ពិធីបុណ្យភ្នក់ភ្លើងត្រូវបានអបអរសារទរយ៉ាងកក់ក្តៅនៅតំបន់នានានៃខេត្តយូណាន