ជីវិតបែបយូណាន | ធ្វើដំណើរទេសចរណ៍នៅតំបន់ដីសើមតាមមាត់បឹងទានឈឺ ដើម្បីការចាប់អារម្មណ៍ទេសភាពដ៏ស្រស់ស្អាត

2023-08-31 17:35:25
ប្រភព:គេហទំព័រយូណាន

នៅក្នុងខែសីហា ឧទ្យានដីសើមឡាវយូហឺដែលស្ថិតនៅលើច្រាំងខាងកើតនៃបឹងទានឈឺក្នុងទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន មានរុក្ខជាតិ Taxodium 'Zhongshanshan'ចំនួន ៣,២ ម៉ឺនដើម ដែលបង្កើតទេសភាពដ៏ស្រស់ស្អាត។ ទេសភាពដ៏ធំនៃបឹងទានឈឺបានទាក់ទាញភ្ញៀវទេសចរមកដើរកម្សាន្ត និងលេងទឹក ដើម្បីការចាប់អារម្មណ៍ដំណើរអេកូឡូស៊ី។

យោងតាមព័ត៌មានមកពីការិយាល័យគ្រប់គ្រងទានឈឺក្រុងគុនមីងបានឱ្យដឹងថា អត្រាគ្របដណ្តប់រុក្ខជាតិនៃតំបន់ដីសើមជុំវិញបឹងទានឈឺបានកើនឡើងពី ១៣,១%ក្នុងឆ្នាំ២០០៧ ដល់ប្រមាណ ៨១%ហើយបច្ចុប្បន្ននេះ រុក្ខជាតិបានកើនឡើងពី ២៣២ ប្រភេទទៅ ៣០៣ ប្រភេទ សត្វស្លាបបានកើនឡើងពី ៨៩ ប្រភេទដល់ ១៧៥ ប្រភេទនិងត្រីមាន ២៦ ប្រភេទ។ បច្ចុប្បន្ន ខ្សែក្រវាត់អេកូឡូស៊ីនៃបឹងទានឈឺសរុបចំនួនជិត ៤២០០ហិកតា ត្រូវបានកសាងឡើង ហើយមុខងារអេកូឡូស៊ី និងជីវចម្រុះនៃមាត់បឹងត្រូវបានស្ដារឡើងវិញ៕

អ្នកសារព័ត៌មាន៖ ហ៊ូ យូយ៉ា

អ្នកបកប្រែ ៖ Shen Yan


ជីវិតបែបយូណាន | ធ្វើដំណើរទេសចរណ៍នៅតំបន់ដីសើមតាមមាត់បឹងទានឈឺ ដើម្បីការចាប់អារម្មណ៍ទេសភាពដ៏ស្រស់ស្អាត