ពិធីបុណ្យប៉េងប៉ោះប្រចាំឆ្នាំរបស់កូនឃុំអេស្បាញត្រូវបានរៀបចំដោយសប្បាយរីករាយ

2023-09-04 18:02:06
ប្រភព:សារព័ត៌មានបរទេស

នៅថ្ងៃទី៣០ ខែសីហា ម៉ោងក្នុងតំបន់ កូនឃុំ Bunol នៅភាគខាងកើតប្រទេសអេស្ប៉ាញបានប្រារព្ធពិធីបុណ្យប៉េងប៉ោះប្រចាំឆ្នាំ។ អ្នកស្រុក និងអ្នកទេសចរជិត ២ ម៉ឺននាក់បានដើរតាមផ្លូវដើម្បីចូលរួម "សមរភូមិប៉េងប៉ោះ" ដ៏គួរឱ្យរំភើបចិត្តនេះ។

នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ពិធីបុណ្យបានចាប់ផ្តើមជាផ្លូវការ។ ភាគីរៀបចំកម្មវិធីបានបោះប៉េងប៉ោះទុំប្រមាណ ១៥០ តោននៅតាមដងផ្លូវ ហើយបន្ទាប់មកមនុស្សបានគប់គ្នា ឬលាបទឹកប៉េងប៉ោះដាក់គ្នាទៅវិញទៅមក មើលទៅហាក់ដូចជាសមុទ្រពណ៌ក្រហម។ នៅកន្លែងផ្ទាល់ មានអ្នកចូលរួមជាច្រើនបានពាក់វ៉ាន់តាដើម្បីការពារភ្នែករបស់ខ្លួន។ ពិធីបុណ្យប៉េងប៉ោះរបស់កូនឃុំ Bunolមានដើមកំណើតនៅឆ្នាំ១៩៤៥ហើយបានក្លាយទៅជាពិធីប្រពៃណី និងលក្ខណៈពិសេសនៃកូនឃុំ ហើយវាត្រូវបានប្រារព្ធឡើងនៅថ្ងៃពុធសប្តាហ៍ចុងក្រោយនៃខែសីហាជារៀងរាល់ឆ្នាំ៕

អ្នកបកប្រែ៖ Li Zha

ពិធីបុណ្យប៉េងប៉ោះប្រចាំឆ្នាំរបស់កូនឃុំអេស្បាញត្រូវបានរៀបចំដោយសប្បាយរីករាយ