រថយន្តដែលកំណត់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ការប្រកួតកីឡាអាស៊ីក្រុងHangzhouប្រទេសចិនបានប្រគល់ឱ្យប្រើប្រាស់

2023-09-05 14:29:31
ប្រភព:CRI

ថ្ងៃទី៣ខែកញ្ញា ពិធីប្រគល់រថយន្តដែលកំណត់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ការប្រកួតកីឡាអាស៊ីក្រុងHangzhouប្រទេសចិនបានធ្វើឡើងនៅក្រុងHangzhou រថយន្តផ្លូវការនៃការប្រកួតកីឡាអាស៊ីនិងការប្រកួតកីឡាអាស៊ីជនពិការចំនួនជាង២ពាន់គ្រឿងបានដាក់ឱ្យប្រើប្រាស់ ដើម្បីផ្តល់សេវាធានាចំពោះការធ្វើដំណើរសម្រាប់ការប្រកួតកីឡាលើកនេះ។

តាមការលើកឡើងឱ្យដឹងថា រថយន្តផ្លូវការនៃការប្រកួតកីឡាអាស៊ីសុទ្ធតែជារថយន្តដើរដោយថាមពលអគ្គីសនី  ព្រមទាំងបំពាក់ប្រព័ន្ធ "ការប្រកួតកីឡាអាស៊ីឆ្លាតវៃ"ដែលប្រើបច្ចេកវិទ្យាអវកាស និងតភ្ជាប់ប្រព័ន្ធអេក្រង់នៃមជ្ឈមណ្ឌលបញ្ជាគមនាគមន៍នៃការប្រកួតកីឡាអាស៊ីតាមរយៈផ្កាយរណប សម្រេចការកំណត់ទីតាំងរថយន្តយ៉ាងទៀងទាត់ សម្រេចការគ្រប់គ្រងនិងចាត់ចែងចំពោះរថយន្តយ៉ាងទៀងទាត់ ដើម្បីធានាដល់ការធ្វើដំណើរក្នុងអំឡុងពេលការប្រកួតកីឡាអាស៊ី៕

រថយន្តដែលកំណត់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ការប្រកួតកីឡាអាស៊ីក្រុងHangzhouប្រទេសចិនបានប្រគល់ឱ្យប្រើប្រាស់