ផ្លូវរថភ្លើងចិន-ឡាវ បានដឹកជញ្ជូនផ្លែឈើនាំចូលជាង ៦ ម៉ឺនតោន

2023-09-05 15:30:45
ប្រភព:កាសែតគុនមីងដេលី

ចាប់តាំងពីផ្លូវរថភ្លើង ចិន-ឡាវ បើកដំណើរការមក គុណភាព និងបរិមាណនៃការដឹកជញ្ជូនអ្នកដំណើរ និងទំនិញបានល្អប្រសើរឡើង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងឡាវ និងបណ្តាប្រទេសដែលរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ផ្លូវរថភ្លើងនេះបានក្លាយជាមហាច្រកមាសសម្រាប់តំណតភ្ជាប់ខាងក្នុង និងខាងក្រៅ បង្កើនភាពរឹងមាំនៃទំនាក់ទំនងក្នុងតំបន់ ហើយផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ថា ចាប់តាំងពីផ្លែឈើត្រូពិចត្រូវបានដាក់លក់នៅលើទីផ្សារក្នុងខែមេសា បរិមាណដឹកជញ្ជូនផ្លែឈើតាមរថភ្លើងពិសេសខ្សែសង្វាក់ត្រជាក់នៃផ្លូវរថភ្លើង ចិន-ឡាវ បានកើនឡើងយ៉ាងខ្លាំង។ គិតដល់ថ្ងៃទី៣១ ខែសីហា ផ្លែឈើត្រូពិចជាង ៦ ម៉ឺនតោនដូចជាទុរេន មៀន និងដូងស្រស់ត្រូវបានដឹកចូលក្នុងប្រទេសចិនដោយរថភ្លើង។

យោងតាមទិន្នន័យបានបង្ហាញថា គិតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ផ្លូវរថភ្លើងចិន-ឡាវ បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ២០,៧៩ លាននាក់ និងដឹកជញ្ជូនទំនិញបាន ២៥,២២ លានតោន៕

អ្នកបកប្រែ៖ Li Zha

ផ្លូវរថភ្លើងចិន-ឡាវ បានដឹកជញ្ជូនផ្លែឈើនាំចូលជាង ៦ ម៉ឺនតោន