ការរត់បណ្តាក់ភ្លើងគប់នៃការប្រកួតកីឡាអាស៊ី Hangzhou នឹងចាប់ផ្តើមនៅទីក្រុង Hangzhou ប្រទេសចិននៅថ្ងៃទី ៨ ខែកញ្ញា

2023-09-06 20:02:53
ប្រភព:CRI

នាព្រឹកថ្ងៃទី៦ ខែកញ្ញា សន្និសីទសារព័ត៌មានស្តីពីការរត់បណ្តាក់ភ្លើងគប់នៃការប្រកួតកីឡាអាស៊ីលើកទី១៩ក្រុងHangzhouបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសារព័ត៌មានសំខាន់នៃការប្រកួតកីឡាអាស៊ី Hangzhou ដើម្បីធ្វើបទបង្ហាញអំពីការរៀបចំទូទៅសម្រាប់ការរត់បណ្តាក់ភ្លើងគប់នៃការប្រកួតកីឡាអាស៊ី Hangzhou។

តាមការផ្សាយដំណឹងឱ្យដឹងថា ពិធីដំណើរការការរត់បណ្តាក់ភ្លើងគប់នៃការប្រកួតកីឡាអាស៊ីលើកទី១៩ក្រុងHangzhouនឹងប្រព្រឹត្តទៅនា ព្រឹកថ្ងៃទី ៨ ខែកញ្ញា នៅទីលានសួន Yongjin បឹងXihuក្នុងទីក្រុង Hangzhou ។ បន្ទាប់ពីនោះ ភ្លើងគប់កីឡាអាស៊ីHangzhou នឹងបណ្តាក់បន្តគ្នានៅក្រុងHuzhou  ក្រុងJiaxing ក្រុងShaoxingនិងទីក្រុងផ្សេងទៀតជាលំដាប់លំដោយ ហើយនឹងត្រលប់ទៅ ទីក្រុងHangzhouវិញ នៅថ្ងៃទី ២០ ខែកញ្ញា ដើម្បីបញ្ចប់ការរត់បណ្តាក់ចុងក្រោយ។

អ្នកកាន់ភ្លើងគប់ចំនួន ២០២២ រូបនឹងចូលរួមមក្នុងដំណើរការរត់បណ្តាក់ទាំងមូល។ អ្នកកាន់ភ្លើងគប់ក្មេងជាងគេមានអាយុ ១៤ ឆ្នាំ និងចាស់ជាងគេមានអាយុ ៨៤ ឆ្នាំ ហើយក៏មានតំណាងជនជាតិភាគតិចមួយចំនួន តំណាងជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់ និងតំណាងជនពិការផងដែរ៕

ការរត់បណ្តាក់ភ្លើងគប់នៃការប្រកួតកីឡាអាស៊ី Hangzhou នឹងចាប់ផ្តើមនៅទីក្រុង Hangzhou ប្រទេសចិននៅថ្ងៃទី ៨ ខែកញ្ញា