កសិដ្ឋាននៅក្នុងទីក្រុងភូអឺ ខេត្តយូណានពោរពេញដោយភាពរ៉ូមែនទិក
ប្រជាជនចិនមានទំនៀមទម្លាប់បរិភោគផ្កាជាយូរមកហើយ។ លោក ឡូ វិនឃូន ដែលជាសហគ្រិនវ័យក្មេងមកពីទីក្រុងភូអឺខេត្តយូណាននៃប្រទេសចិនបានពង្រីកទំហំផ្កាកុលាបដែលឪពុកម្តាយរបស់គាត់បានដាំបន្ទាប់ពីចូលនិវត្តន៍ និងបានបង្កើត "សេដ្ឋកិច្ចផ្កា" ដោយអាស្រ័យលើការអភិវឌ្ឍផ្កាកុលាប ហើយក៏បានបង្កើតម៉ាក "តាមិនចាយ"របស់ខ្លួន។
លោកបានណែនាំថា "យើងប្រើប្រាស់ស្ករផ្កាកុលាបដែលផលិតដោយដៃរបស់យើងផ្ទាល់ជាគ្រឿងជំនួយ ធ្វើនំភីហ្សា នំចំហុយ និងធ្វើពិធីជប់លៀងផ្កាដោយប្រើផ្កាដូចជាផ្កាកុលាបដែលអាចបរិភោគបាន និងផ្កាមេអំបៅដែលដាំដោយខ្លួនយើងនៅកសិដ្ឋាន ហើយទទួលបានការពេញនិយមពីអតិថិជនជាច្រើន។ កសិដ្ឋាន"តាមិនចាយ"បានធ្វើអាជីវកម្មអស់រយៈពេលបីឆ្នាំហើយ បានទទួលភ្ញៀវទេសចរសរុបជិត ៧ ម៉ឺននាក់មកពីទូទាំងប្រទេសចិន ហើយមានប្រាក់ចំណូលប្រចាំឆ្នាំជាង ៣ សែនយាន់"។
អ្នកបកប្រែ ៖ Shen Yan