ក្រឡេកមើលទៅលើផ្លូវសូត្របុរាណដែលមានប្រវត្តសាស្ត្ររាប់ពាន់ឆ្នាំតាមរយៈសារមន្ទីរទុនហួន

2023-09-07 16:55:00
ប្រភព:កាសែតយូណានដេលី

សារមន្ទីរទុនហួនមានទីតាំងនៅទីក្រុងទុនហួន ខេត្តកានស៊ូ ប្រទេសចិន ដែលជារតនាសម្បត្តិសិល្បៈបុរាណដែលបានរក្សាដ៏ពេញលេញបំផុតមួយនៅលើពិភពលោក។ តាមរយៈការតាំងពិព័រណ៍នៅក្នុងសារមន្ទីរទុនហួនយើងអាចមើលឃើញពីនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម សង្គម និងជីវិតប្រជាពលរដ្ឋនិងជនជាតិនានាអភិវឌ្ឍន៍រួមបញ្ចូលគ្នានៃតំបន់ទុនហួនក្នុងសម័យបុរាណ។

តំបន់ទុនហួនគឺជាបំពង់កនៃផ្លូវសូត្របុរាណ ដែលបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវប្បធម៌ និងវិបុលភាពអាជីវកម្មនៃផ្លូវសូត្រ។ វត្ថុបុរាណ និងវត្ថុសិល្បៈវប្បធម៌ដ៏មានតម្លៃជាច្រើនត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរទុនហួនដែលបានធ្វើជាសាក្សីពីការផ្លាស់ប្តូរ ការរៀនសូត្រគ្នាទៅវិញទៅមក ការបញ្ចូលគ្នា និងការច្នៃប្រឌិតក្នុងចំណោមប្រទេស និងតំបន់ផ្សេងៗគ្នានៅលើផ្លូវសូត្របុរាណ៕

អ្នកសារព័ត៌មាន៖Hu Lixian

អ្នកបកប្រែ៖Li Zha

ក្រឡេកមើលទៅលើផ្លូវសូត្របុរាណដែលមានប្រវត្តសាស្ត្ររាប់ពាន់ឆ្នាំតាមរយៈសារមន្ទីរទុនហួន