ផ្លូវម៉ូថូ ផ្លូវបញ្ចប់ប្រវត្តិសាស្រ្តនៃស្រុកដែលគ្មានផ្លូវថ្នល់នៅក្នុងប្រទេសចិន

2023-11-01 16:58:32
ប្រភព:ព័ត៌មានចិន

ស្រុកម៉ូថូ ក្រុងលីងជឺ ភូមិភាគស្វយ័តXizangនៃប្រទេសចិន មានទីតាំងនៅភាគអាគ្នេយ៍Xizangដែលមានរយៈកម្ពស់ជាមធ្យម ១២០០ ម៉ែត្រ ទីនេះមានបរិមាណទឹកភ្លៀងជាច្រើន និងអាកាសធាតុដូចនិទាឃរដូវពេញមួយឆ្នាំ ដែលហ៊ុំព័ទ្ធដោយភ្នំព្រិល។ កាលពីមុនគេហៅទីនេះថា "កោះខ្ពង់រាបដាច់ឆ្ងាយ" ព្រោះគ្មានផ្លូវថ្នល់។ ដោយសារវាជាស្រុកចុងក្រោយក្នុងប្រទេសចិនដែលគ្មានផ្លូវថ្នល់ វាត្រូវបានគេហៅថា "ដីសម្ងាត់ផ្កាឈូក"។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ផ្លូវម៉ូថូដែលប្រវែង ១១៧ គីឡូម៉ែត្រត្រូវបានដាក់ឱ្យដំណើរការ ដោយបញ្ចប់ប្រវត្តិសាស្រ្តនៃ ស្រុកម៉ូថូ ជាស្រុកចុងក្រោយដែលគ្មានផ្លូវថ្នល់នៅក្នុងប្រទេសចិន។

ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ផ្លូវគមនាគមន៍នៃស្រុកម៉ូថូ បានឈានចូលក្នុងអំឡុងពេលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ បណ្តាញផ្លូវកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ បានជួយប្រជាជនគ្រប់ជនជាតិទាំងអស់នៅក្នុងស្រុកម៉ូថូ ដើរចេញពីកោះដាច់ស្រយាល និងដើរឆ្ពោះទៅកាន់ទូទាំងប្រទេស ហើយថែមទាំងបានធ្វើឱ្យពិភពលោកដឹងពីភាពស្រស់ស្អាតដែលមិនអាចប្រៀបផ្ទឹមបានរបស់ស្រុកម៉ូថូ៕

អ្នកយកព័ត៌មាន៖ He Penglei

អ្នកបកប្រែ៖ Li Zha

ផ្លូវម៉ូថូ ផ្លូវបញ្ចប់ប្រវត្តិសាស្រ្តនៃស្រុកដែលគ្មានផ្លូវថ្នល់នៅក្នុងប្រទេសចិន