រថភ្លើងឈ្មោះ "Shangri-La" ធ្វើដំណើរពីក្រុងគុនមីងទៅប៉េកាំង បានដាក់ដំណើរការជាលើកដំបូង

2023-11-21 17:41:31
ប្រភព:កាសែតយូណានដេលី

នាថ្ងៃទី២០ ខែវិច្ឆិកា ពិធីដាក់ដំណើរការជាលើកដំបូងនៃរថភ្លើងឈ្មោះ "Shangri-La" ពីក្រុងគុនមីងទៅប៉េកាំង ត្រូវបានប្រារព្ធឡើងនៅស្ថានីយរថភ្លើងគុនមីងខាងត្បូង។

រថភ្លើងឈ្មោះ "Shangri-La"ប្រើប្រាស់រថភ្លើងល្បឿនលឿន និងជឿនលឿន ដែលស្រាវជ្រាវ និងផលិតដោយប្រទេសចិន។ រថភ្លើងនេះបានចេញដំណើរពីស្ថានីយចាប់ផ្តើមដំបូងគឺគុនមីង ដោយឆ្លងកាត់ខេត្តគុយជាវ ខេត្តហ៊ូណាន និងខេត្តឬក្រុងដទៃទៀត ហើយស្ថានីយបញ្ចប់គឺក្រុងប៉េកាំង ដែលមានចម្ងាយសរុប គឺ ២៧៦០ គីឡូម៉ែត្រ។ តាមរយៈស្ទីគ័រដាក់ឥវ៉ាន់ តុតូចៗជាដើមនៅក្នុងទូរថភ្លើង បានបង្ហញពីទេសភាពធម្មជាតិ និងវប្បធម៌ដូចជារមណីយដ្ឋានភូដាឆូ ប៉ៃសុយថៃ ប៉ាឡាគឺហ្សូង ជាដើម៕

អ្នកសារព័ត៌មាន៖ Wang Shujuan

អ្នកបកប្រែ៖ Li Zha

រថភ្លើងឈ្មោះ "Shangri-La" ធ្វើដំណើរពីក្រុងគុនមីងទៅប៉េកាំង បានដាក់ដំណើរការជាលើកដំបូង