វេទិកាវប្បធម៌អន្តរជាតិចិន-អាស៊ីខាងត្បូងលើកទី ១២ បានប្រារព្ធនៅទីក្រុងគុនមីង

2023-11-30 22:38:10
ប្រភព:yunnangateway

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា វេទិកាវប្បធម៌អន្តរជាតិចិន-អាស៊ីខាងត្បូងលើកទី ១២ ក្រោមប្រធានបទ "ការអភិវឌ្ឍប្រកបដោយសន្តិភាព និងសហប្រតិបត្តិការ ដើម្បីបង្កើតអនាគតដ៏ប្រសើរ" ត្រូវបានប្រារព្ធឡើងនៅសាកលវិទ្យាល័យ មីងជូ យូណាន។

វេទិកានេះត្រូវបានធ្វើឡើងនៅនឹងកន្លែងផ្ទាល់ និងមានការចូលរួមតាមអ៊ីនធើណិត។ នៅក្នុងព្រឹត្តិការណ៍នេះ តំណាងនៃស្ថាប័ន អង្គការ សាកលវិទ្យាល័យ និងសហគ្រាសមកពីប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស នេប៉ាល់ ស្រីលង្កា ម៉ាល់ឌីវ និងបណ្តាប្រទេសអាស៊ីខាងត្បូងផ្សេងទៀត បានធ្វើការផ្លាស់ប្តូរដោយផ្តោតលើប្រធានបទ "ការផ្សព្វផ្សាយវប្បធម៌ប្រពៃណី រួមជំរុញអភិវឌ្ឍឧស្សាហកម្ម" និង "ការបង្កើតអាជីវកម្មដោយកិច្ចសហប្រតិបត្តិការនិងនវានុវត្តន៍ រួមស្វែងរកការអភិវឌ្ឍយុវជន" ថែមទាំងរួមគ្នាចេញផ្សាយ ‹‹គំនិតផ្តួចផ្តើមគុនមីង›› នៃវេទិកានេះ៕›

អ្នកសារព័ត៌មាន៖ Zhu Hai

អ្នកបកប្រែ៖ Li Zha

វេទិកាវប្បធម៌អន្តរជាតិចិន-អាស៊ីខាងត្បូងលើកទី ១២ បានប្រារព្ធនៅទីក្រុងគុនមីង