ស្រុកសៀនជូ ខេត្តជឺជាំង៖ផលិតចង្កៀងគោមក្រហមដើម្បីស្វាគមន៍ឆ្នាំថ្មី
2023-12-19 12:56:09
ប្រភព:គេហទំព័រកាសែតប្រជាជនដេលី
ថ្មីៗនេះ នៅក្នុងសិក្ខាសាលាកែច្នៃចង្កៀងគោមមួយក្នុងស្រុកសៀនជូ ក្រុងថៃចូវ ខេត្តជឺជាំងនៃប្រទេសចិន បុគ្គលិកកំពុងកែច្នៃ និងសម្ងួតចង្កៀងគោមក្រហម។
ទន្ទឹមនឹងឆ្នាំសាកល និងឆ្នាំថ្មីប្រពៃណីចិនកំពុងខិតជិតមកដល់ ការផលិត និងលក់ចង្កៀងគោមចូលក្នុងរដូវកាលកំពូល។ សហករណ៍អាជីព និងសិក្ខាសាលាជាលក្ខណៈគ្រួសារផលិតចង្កៀងគោមនៅក្នុងស្រុកសៀនជូ កំពុងធ្វើការបន្ថែមម៉ោងដើម្បីផលិតចង្កៀងគោមក្រហមដើម្បីបំពេញទីផ្សារ៕
អ្នកសារព័ត៌មាន ៖ រូបភាពដោយ Wang Huayun
អ្នកបកប្រែ ៖ Shen Yan