ស្រែរាងជណ្តើរហានី ហុងហឺ ខេត្តយូណាន បានចូលពេលវេលាល្អបំសម្រាប់ការទស្សនា

2023-12-19 12:59:06
ប្រភព:កាសែតយូណានដេលី

ស្រែរាងជណ្តើរហានី ហុងហឺ មានទីតាំងនៅមណ្ឌលស្វយ័តជនជាតិហានី និងជនជាតិយី ហុងហឺ ខេត្តយូណាននៃប្រទេសចិន ដែលមានប្រវត្តិសាស្រ្តជាង ១៣០០ ឆ្នាំ។ ស្រែរាងជណ្តើរត្រូវបានចែកចាយតាមជួរភ្នំ ពីជើងភ្នំដល់កំពូលភ្នំក្នុងរយៈកម្ពស់ជាង ២០០០ ម៉ែត្រ ចំនួនជណ្តើរឡើងដល់ជាង ៣៧០០ កាំ ដែលមានទំហំធំ និងអស្ចារ្យ។ វាគឺជា "ចម្លាក់សិល្បៈដី" ដែលមនុស្ស និងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៣ ស្រែរាងជណ្តើរហានី ហុងហឺ ត្រូវបានបញ្ចូលក្នុង «បញ្ជីបេតិកភណ្ឌពិភពលោក» ដោយអង្គការយូណេស្កូ។

ជាកាពិត នៅក្នុងរដូវខុសគ្នា និងមើលពីមុំខុសគ្នា ស្រែរាងជណ្តើរហានីនឹងមានទេសភាពស្រស់ស្អាតខុសៗគ្នាដែរ ហើយរាល់រដូវរងា វាតែងជាពេលវេលាដ៏អស្ចារ្យបំផុត ពីព្រោះចាប់ពីខែធ្នូ ដល់ខែមេសានៃឆ្នាំបន្ទាប់ជារៀងរាល់ឆ្នាំ ស្រែរាងជណ្តើរហានីឈានចូលដល់ "រដូវសម្បូរទឹក" និងជារយៈពេលល្អបំផុតក្នុងការទស្សនាកំសាន្ត៕

អ្នកបកប្រែ ៖​ Shen Yan



ស្រែរាងជណ្តើរហានី ហុងហឺ ខេត្តយូណាន បានចូលពេលវេលាល្អបំសម្រាប់ការទស្សនា