សេដ្ឋកិច្ចព្រិលទឹកកកផ្តល់ជំនួយដល់ការអភិឌ្ឍនជនបទនៅភមិភាគស្វយ័តស៊ីនជាំង

2023-12-25 17:26:08
ប្រភព:CRI

នាពេលបច្ចុប្បន្ននេះ ទេសចរណ៍ព្រិលទឹកកករបស់ភូមិភាគស្វយ័តស៊ីនជាំងបានឈានចូលដល់រដូវកាលមានទេសចរច្រើន ។ ដោយផ្អែកលើគុណសម្បត្តិនៃធនធានធម្មជាតិ ភូមិភាគស្វយ័តស៊ីនជាំងបានរួមបញ្ចូលយ៉ាងស៊ីជម្រៅនូវទេសចរណ៍រដូវរងាជាមួយនឹងការស្តារជនបទឡើងវិញ ហើយអភិឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកយ៉ាងខ្លាំង ដើម្បីជួយដល់ការស្តារជនបទឡើងវិញ ។

ចូលក្នុងរដូវរងា ភូមិ Hemu ដែលគ្របដណ្តប់ដោយព្រិលទឹកកកដែលស្ថិតនៅក្រុង Altay មើលទៅដូចជាពិភពរឿងនិទាន ។ ចាប់តាំងពីខែធ្នូមក ភូមិនេះបានទទួលភ្ញៀវទេសចរជាតិ និងបរទេសជិត ៤ ម៉ឺននាក់ហើយ ។

កាលពី ១០ ឆ្នាំមុន ភូមិ Hemu នៅតែជាភូមិគង្វាលប្រពៃណីដោយមានប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗតិចជាង ១ ម៉ឺនយាន់ប្រាក់ចិន ។ សព្វថ្ងៃនេះ ភូមិនេះមានគ្រួសារចំនួន ៥៩១ ជាង ៧០% នៃអ្នកភូមិទាំងនោះបានចូលរួមក្នុងវិស័យទេសចរណ៍ ប្រាក់ចំណូលសុទ្ធសម្រាប់មនុស្សម្នាក់ៗជាង ៤០០០ យាន់ប្រាក់ចិន ។ ជាពិសេស ពេលចូលក្នុងរដូវរងា ធនធានព្រិលទឹកកកជាច្រើនប្រភេទ ដូចជា ជិះស្គី ជិះរទេះសេះលើស្គីនិងការទស្សនាទិដ្ឋភាពព្រិលទឹកកកបានបង្កើនប្រជាប្រិយភាពយ៉ាងខ្លាំងនៃទេសចរណ៍រដូវរងា ។

ការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកបានក្លាយជាក្បាលម៉ាស៊ីនថ្មីសម្រាប់ការស្តារជនបទឡើងវិញនៅភូមិភាគស្វយ័តស៊ីនជាំង៕

សេដ្ឋកិច្ចព្រិលទឹកកកផ្តល់ជំនួយដល់ការអភិឌ្ឍនជនបទនៅភមិភាគស្វយ័តស៊ីនជាំង