ព្រៃឈើចម្រុះពណ៌តុបតែងបឺងជឺពី

2023-12-27 20:00:59
ប្រភព:គេហទំព័រយូណាន

ក្នុងរដូវរងា បឹងជឺពីដែលស្ថិតនៅក្នុងស្រុកអឺយាន់ មណ្ឌលស្វយ័តជនជាតិបៃ តាលី ខេត្តយូណាននៃប្រទេសចិន មានភ្នំបៃតងនិងទឹកថ្លា ព្រៃឈើចម្រុះពណ៌ និងសត្វស្លាបដែលធ្វើចំណាកស្រុកហើរទៅមកទាំងនេះ បានបង្កើតជាទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងចម្រុះពណ៌។ ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរដើរលេងកម្សាន្តតាមដងផ្លូវសម្រាប់ទស្សនា ដើម្បីទស្សនាទេសភាព និងចាប់អារម្មណ៍ភាពរីករាយក្នុងរដូវរងាចម្រុះពណ៌។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកអឺយាន់ប្រកាន់ខ្ជាប់គុណសម្បត្តិអេកូឡូស៊ីរបស់ខ្លួន លើកកម្ពស់ការកសាងអរិយធម៌អេកូឡូស៊ី ដែលផ្តោតលើការការពារនិងការគ្រប់គ្រងប្រភពនៃបឹងអឺហៃ អនុវត្តយ៉ាងខ្លាំងនូវការគ្រប់គ្រងទន្លេនិងបឹង ការកសាងប្រព័ន្ធអេកូឡូស៊ីនៃតំបន់ទន្លេ និងការកែសម្រួលប្រព័ន្ធឧស្សាហកម្ម និងបន្តលើកកម្ពស់ការកែលម្អបរិស្ថានអេកូឡូស៊ីជាបន្តបន្ទាប់៕

អ្នកសារព័ត៌មាន ៖ Li Li

អ្នកបកប្រែ ៖ Shen Yan





ព្រៃឈើចម្រុះពណ៌តុបតែងបឺងជឺពី