ពិធីបុណ្យបោះកាបូបប៉ាក់ចិន-ឡា-វៀតណាមលើកទី ៧ និងពិព័រណ៍ទំនិញព្រំដែនចិន-ឡាវ-វៀតណាម(ភូអឺ)ឆ្នាំ២០២៣ បានបើកជាផ្លូវការ
នាថ្ងៃទី២៣ ខែធ្នូ ពិធីបុណ្យបោះកាបូបប៉ាក់(Sachet-throwing Carnival)ចិន-ឡាវ-វៀតណាមលើកទី ៧ និងពិព័រណ៍ទំនិញព្រំដែនចិន-ឡាវ-វៀតណាម(ភូអឺ)ឆ្នាំ២០២៣ បានបើកជាផ្លូវការនៅស្រុកស្វយ័តជនជាតិហានី និងជនជាតិយី ជាំងឆឺង ក្រុងភូអឺ ខេត្តយូណាននៃប្រទេសចិន ដែលមានប្រធានបទ "មនោសញ្ចេតនាតភ្ជាប់ដោយពិធីបុណ្យបោះកាបូបប៉ាក់ ពួតដៃគ្នាដើម្បីរួមដំណើរថ្មី” ហើយសកម្មភាពនេះនឹងមានរយៈពេលរហូតដល់ថ្ងៃទី ២៦ ខែធ្នូ។ ក្នុងអំឡុងពេលនេះ មិនត្រឹមតែរៀបចំការប្រកួតប្រជែងប្រពៃណីចំនួន ៤ រួមមានការបោះកាបូបប៉ាក់ប្រទេសទាំងបី លេង top, CatapultនិងDingganប៉ុណ្ណោះទេ ថែមទាំងរៀបចំសកម្មភាពចំនួន ២២ ក្នុង ៥ ប្រភេទ រួមមានការសម្តែង "ផ្កាព្រំដែន" ក្នុងចំណោមប្រទេសចិន ឡាវ និងវៀតណាម ពិធីជប់លៀងបុរាណធួនឡុង និងនិងពិព័រណ៍ទំនិញព្រំដែនចិន-ឡាវ-វៀតណាម(ភូអឺ)ឆ្នាំ២០២៣ជាដើម។
ប្រទេសចិន ឡាវ និងវៀតណាម តភ្ជាប់ដោយភ្នំ និងទន្លេ។ ក្នុងរយៈពេលជាច្រើនជំនាន់មកនេះ ក្នុងជីវិត និងការងារនៃប្រជាជនតាមព្រំដែនប្រទេសទាំងបី បានបង្កើតឡើងមិត្តភាពដ៏យូរអង្វែង និងរឹងមាំ ដែលជីវិតយើងមានគ្នាទៅវិញទៅមក និងដូចជាបងប្អូន។ ពិធីបុណ្យបោះកាបូបប៉ាក់គឺជាកីឡាប្រពៃណីមួយនៅតាមព្រំដែនរវាងប្រទេសចិន ឡាវ និងវៀតណាម ហើយវាក៏ជាវិធីដើម្បីអបអរឆ្នាំថ្មីផងដែរ។ ក្នុងឆ្នាំ២០០៩ ស្រុកជាំងឆឺងបានផ្តួចផ្តើមរៀបចំពិធីបុណ្យបោះកាបូបប៉ាក់ចិន-ឡាវ-វៀតណាមជាលើកដំបូង ហើយគិតដល់បច្ចុប្បន្ននេះ សកម្មភាពនេះត្រូវបានប្រារព្ធឡើងដោយជោគជ័យចំនួនប្រាំមួយលើកដោយវិលជុំក្នុងចំណោមប្រទេសទាំងបី៕
អ្នកសាព័ត៌មាន ៖ Cai Meng
អ្នកបកប្រែ ៖ Shen Yan