សម្រស់អេកូឡូស៊ីនៃបឹងជានហ៊ូ នៅខេត្តយូណានក្នុងរដូវរងា

2023-12-29 17:02:58
ប្រភព:គេហទំព័រយូណាន

ពេលថ្មីៗនេះ អាជ្ញាធរជាតិរុក្ខកម្ម និងវាលស្មៅប្រទេសចិន បានប្រកាស «បញ្ជីជម្រកសំខាន់ៗសម្រាប់សត្វព្រៃនៅលើដី» ក្រុមដំបូង ហើយ "ជម្រកដ៏សំខាន់នៃតំបន់សើមបឹងជានហ៊ូសម្រាប់សត្វស្លាបចំណាកស្រុកនៅស្រុកជានឈួន ខេត្តយូណាន" ត្រូវបានជ្រើសរើសក្នុងបញ្ជីឈ្មោះដោយជោគជ័យ។

បឹងជានហ៊ូស្ថិតនៅក្នុងស្រុកជានឈួន មណ្ឌលស្វយ័តជនជាតិប៉ៃ ដាលី ខេត្តយូណាននៃប្រទេសសចិន បច្ចុប្បន្ន វាមានផ្ទៃទឹក ៦,៤ គីឡូម៉ែត្រការ៉េ និងតំបន់ដីសើមរាប់រយគីឡូម៉ែត្រការ៉េ តំបន់ដីសើមបឹងជានហ៊ូ គឺជាតំបន់ដីសើមខ្ពង់រាបដ៏សំខាន់មួយនៅក្នុងខេត្តយូណាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ដីសើមបឹងជានហ៊ូបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារទីជម្រករបស់សត្វស្លាបដែលជិតផុតពូជ និងកម្រ ហើយចំនួនសត្វស្លាបនៅក្នុងតំបន់សើមសំខាន់ជាតិបឹងជានហ៊ូបានកើនឡើងដល់ ២៧៤ ប្រភេទ។ ធនធានសត្វ និងរុក្ខជាតិដ៏សម្បូរបែបផ្ដល់នូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ប្រព័ន្ធអេកូឡូស៊ីដីសើម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអេកូឡូស៊ីនៃតំបន់ដីសើម៕

អ្នកសារព័ត៌មាន ៖ Duan Suhang

អ្នកបកប្រែ ៖ Shen Yan






សម្រស់អេកូឡូស៊ីនៃបឹងជានហ៊ូ នៅខេត្តយូណានក្នុងរដូវរងា