ក្រុមសម្តែងហោះហើរHongyingកងទ័ពអាកាសចិនសម្តែងហោះហើរជាលើកដំបូងនៅបរទេសខណៈពេលចូលរួមសកម្មភាពអបអរសាទរគម្រប់ខួប៧៥ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនប្រទេសឡាវ

2024-01-15 19:57:43
ប្រភព:CRI

ព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ ក្រុមសម្តែងហោះហើរHongyingកងទ័ពអាកាសចិនបានហោះទៅកាន់ប្រទេសឡាវដោយតបតាមការអញ្ជើញដើម្បីចូលរួមសកម្មភាពអបអរសាទរគម្រប់ខួប៧៥ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនប្រទេសឡាវ ព្រមទាំងធ្វើការសម្តែងហោះហើរផងដែរ។នេះគឺលើកដំបូងនៃក្រុមសម្តែងហោះហើរHongyingសម្តែងហោះហើរនៅប្រទេសឡាវ ហើយក៏ជាលើកដំបូងដែលក្រុមសម្តែងហោះហើរHongyingកងទ័ពអាកាសចិនសម្តែងហោះហើរនៅបរទេសផងដែរ។

តាមការណែនាំបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែមករា ក្រុមសម្តែងហោះហើរHongyingនឹងធ្វើការសម្តែងហោះហើរនៅក្រុងវាំងចន្ទ រដ្ឋធានីប្រទេសឡាវ។សូបងញ្ជាក់ថា ក្រុមសម្តែងហោះហើរHongyingកងទ័ពជើងអាកាសចិនបង្កើតឡើងនៅឆ្នាំ២០១១ សមាជិកទាំងអស់គឺនាយទាហានបង្រៀនហោះហើរក្នុងសាកលវិទ្យាល័យអាកាសចរណ៍នៃកងទ័ពអាកាសប្រទេសចិន។តាំងពីការបង្កើតឡើងមក ក្រុមសម្តែងហោះហើរHongyingបានបំពេញបេសកកម្មសម្តែងហោះហើរជាច្រើនលើកក្នុងពេលចូលរួមសកម្មភាព ដូចជាសកម្មភាពអបអរសាទរគម្រប់ខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន និងសកម្មភាពអបអរសាទរគម្រប់ខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនជាដើម។លើកនេះជាលើកដំបូងដែលក្រុមសម្តែងហោះហើរHongyingទៅកាន់បរទេសដែលពាំនាំនូវមិត្តភាពដ៏ជ្រាលជ្រៅនៃប្រជាជនចិននិងកងទ័ពចិនជូនចំពោះប្រជាជនឡាវនិងកងទ័ពឡាវតាមរយៈការសម្តែងហោះហើរដ៏អស្ចារ្យដើម្បីបង្ហាញពីទឹកចិត្តចូលរួមអបអរសាទ៕

ក្រុមសម្តែងហោះហើរHongyingកងទ័ពអាកាសចិនសម្តែងហោះហើរជាលើកដំបូងនៅបរទេសខណៈពេលចូលរួមសកម្មភាពអបអរសាទរគម្រប់ខួប៧៥ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនប្រទេសឡាវ