ព្រិលទឹកកកនៅទីក្រុងទឹកកកនេះ ទោះមួយឆ្នាំក៏មិនរលាយដែរ

2024-01-19 20:33:40
ប្រភព:CCTV News

ទីក្រុងហាប៊ីនជាទីក្រុងសម្បូរព្រិលនិងទឹកកកដែលស្ថិតនៅខាងជើងនៃប្រទេសចិន ទីក្រុងនេះសុទ្ធតែប្រើប្រាស់ទឹកកកដើម្បីបង្កើតឧទ្យានព្រិលទឹកកកពិភពលោកដ៏ស្រស់ស្អាតប្រចាំឆ្នាំ ។ ឆ្នាំនេះ ឧទ្យាននេះមានគម្រោងធ្វើលើផ្ទៃដី៨១០,០០០ ម៉ែត្រការ៉េ គឺជាទំហំធំបំផុតជាងឆ្នាំមុនៗ ដែលបានប្រើព្រិលនិងទឹកកក ២៥ម៉ឺនម៉ែត្រគូប និងបង្កើតតំបន់ទេសភាពព្រិលនិងទឹកកកជាងមួយរាប់ពាន់កន្លែង។

តាមទម្លាប់ ជាប្រចាំឆ្នាំ គេជ្រើសរើសទឹកកកដែលមានគុណភាពល្អរក្សាទុក ដែលអាចរក្សាបាននៅរដូវក្តៅ និងមិនមានការរលាយ។ ដោយសារ“ទឹកកកល្អ”មានលក្ខណៈបរិសុទ្ធ វាអាចមានពណ៌ខៀវបន្តិច ដែលជាសម្ភារៈសំខាន់នៃ"អគារដ៏អស្ចារ្យ"របស់ឧទ្យានព្រិលទឹកកកពិភពលោកក្រុងហាប៊ីនក្នុងការសាងសង់នៅឆ្នាំខាងមុខនេះ។

ទឹកកកក្នុងឧទ្យានព្រិលទឹកកកពិភពលោកក្រុងហាប៊ីនសុទ្ធតែជាទឹកកកធម្មជាតិ ដែលមកពីទន្លេសុងហ័រ ​​​។ នៅពេលចូលរដូវរងារៀងរាល់ឆ្នាំ កន្លែងជិតឆ្នេរទន្លេមានទឹកហូរយឺតក៏ត្រូវបានកកមុន។ តាមសីតុណ្ហភាពទាបទៅៗ ផ្ទៃទឹកកកធំ​ជាង​មុនរហូតដល់ផ្ទៃទន្លេត្រូវបានកកទាំងស្រុង។ នៅពេលដែលផ្ទៃទឹកកកកកដល់កណ្តាលទន្លេ ពណ៌នៃទឹកកកមានពណ៌ខៀវបន្តិច ដែលជាទឹកកកបរិសុទ្ធបំផុត។

បន្ទាប់ពីអ្នកជំនាញយកទឹកកកពីទន្លេសុងហ័ររួច ត្រូវបញ្ជូនទៅកន្លែងពិនិត្យភ្លាមៗ ​។ ដុំទឹកកកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបញ្ជូនទៅកន្លែងស្តុកទឹកកកដើម្បីរក្សាទុក ។ របៀបរក្សាទុកទឹកកកតាមបែបប្រពៃណីជាមួយនឹងបច្ចេកវិទ្យាអ៊ីសូឡង់ពហុស្រទាប់ទំនើប ។ ជាដំបូង យកទុកអ៊ីសូឡង់កំដៅដាក់នៅចន្លោញផ្ទៃដីនិងទឹកកក ទន្ទឹមនឹងនេះ គ្របវាជាមួយកប្បាស ចំបើង ជាដើម ហើយ"ភួយអ៊ីសូឡង់" ទាំងនេះអាចរក្សាទឹកកក ដែលដូចទៅនឹងការគ្របភួយដ៏ធំ។ លក្ខខណ្ឌស្តុកទុកសមស្របដូចជា សីតុណ្ហភាពទាប ការការពារពន្លឺ អ៊ីសូឡង់កម្ដៅ និងការបិទជិតជាដើម ធ្វើអោយទឹកកកនៅក្រោមសូន្យអង្សាសេជានិច្ច  សូម្បីតែនៅរដូវក្តៅដែលសីតុណ្ហភាពលើសពី៣០អង្សារសេ ក៏មិនមានផ្នែកណាមួយត្រូវបានបាត់បង់នោះឡើយ៕

  




ព្រិលទឹកកកនៅទីក្រុងទឹកកកនេះ ទោះមួយឆ្នាំក៏មិនរលាយដែរ