ព័ត៌មានសំខាន់ទាំងដប់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ត្រូវបានប្រកាសជាផ្លូវការ

2024-02-07 09:40:30
ប្រភព:កាសែតយូណានដេលី

ថ្មីៗនេះ ពិធីប្រកាសព័ត៌មានសំខាន់ទាំងដប់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ និងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅក្រុងប៉េកាំង ក្រោមប្រធានបទ "មានការរស់នៅមួយប្រភេទហៅថាយូណាន" បានប្រារព្ធដោយជោគជ័យ។

ព័ត៌មានសំខាន់ទាំងដប់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ត្រូវបានជ្រើសរើសក្នុងកម្មវិធីលើកនេះគឺ ៖ ប្រមុខការទូតរដ្ឋដឹកនាំផ្លូវ ការកសាងសហគមន៍ជោគវាសនារួមសម្រាប់ប្រទេសមេគង្គ-ឡានឆាងកាន់តែស៊ីជម្រៅ និងរឹងមាំ។ អ្នកដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងប្រាំមួយមានការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធ ហើយការផ្លាស់ប្តូរ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដឹកនាំវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើពហុវិស័យ។ និន្នាការ​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ចដ៏ប្រសើរ ឯការ​សាង​សង់​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ-ឡានឆាងទទួល​បាន​លទ្ធផលជា​ផ្លែផ្កា។ ការបង្កើតបរិយាកាសអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព និងបង្កើតតំបន់ពិសោធន៍ផ្តួចផ្តើមសន្តិសុខជាសកល។ កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថលបានរីកដុះដាលក្នុងវិស័យជាច្រើន បញ្ចូលកម្លាំងចលករថ្មីសម្រាប់ "ផ្លូវសូត្រឌីជីថល"។ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនមានភាពសម្បូរបែបនិងចម្រុះពណ៌ និងរឹតបន្តឹងទំនាក់ទំនងមនោសញ្ចេតនារវាងប្រទេសទាំងប្រាំមួយ។ ការកសាងរួមគ្នានូវមាតុភូមិបៃតងនិងស្រស់ស្អាត លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ កិច្ចសហប្រតិបត្តិការលើជីវភាពរស់នៅរបស់ប្រជាជនបង្កើនសុភមង្គល និងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍនិងវិបុលភាពរួម។ កិច្ចសហប្រតិបត្តិការកសិកម្មកំពុងរីកចម្រើន ហើយសមិទ្ធិផលដ៏ផ្អែមល្ហែមត្រូវបានដាក់នៅលើតុបាយរបស់បណ្តាប្រទេសនានា។ ការប្រមូលផ្តុំប្រាជ្ញានិងកម្លាំងរបស់យុវជន ដើម្បីទទួលអនាគតថ្មីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ក្នុងកម្មវិធីនេះ ខេត្តយូណានបានធ្វើការណែនាំ និងការផ្សព្វផ្សាយសំខាន់ក្រោមប្រធានបទ "មានការរស់នៅមួយប្រភេទហៅថាយូណាន"  និងរៀបចំតំបន់តាំងពិព័រណ៍ចំនួន ២៣ ដើម្បីបង្ហាញម្ហូបពិសេស ផលិតផលសិប្បកម្ម និងផលិតផលច្នៃប្រឌិតវប្បធម៌មានលក្ខណៈពិសេសជាដើមដែលនាំមកពីគ្រប់មណ្ឌល(ក្រុង)របស់ខេត្តយូណាន។ នៅក្នុងតំបន់ទាញយកបទពិសោធន៍នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលមានលក្ខណៈពិសេសខេត្តយូណានភ្ញៀវមកពីប្រទេសចិន កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម ព្រមទាំងតំណាងមកពីគ្រប់មជ្ឈដ្ឋានបានចែករំលែក "មានការរស់នៅមួយប្រភេទហៅថាយូណាន" ក្នុងការផ្លាស់ប្តូរ និងទំនាក់ទំនងគ្នាទៅវិញទៅមក៕

អ្នកបកប្រែ ៖ Shen Yan




ព័ត៌មានសំខាន់ទាំងដប់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ត្រូវបានប្រកាសជាផ្លូវការ