ក្រសួងពាណិជ្ជកម្មចិន ៖ លំហូរចេញចូលនៃប្រាក់ទុនបរទេសគឺស្របតាមក្រឹត្យក្រមនៃទីផ្សារ លក្ខណៈពិសេសនៃការទាក់ទាញវិនិយោគដែលមានគុណភាពខ្ពស់របស់ប្រទេសចិនគឺមានភាពលេចធ្លោ
2024-01-10 10:42:06
ប្រភព:CRI
ទាក់ទិននឹងការប្រែប្រួលនៃទំហំទុនវិនិយោគបរទេសនៅប្រទេសចិនហើយមជ្ឈដ្ឋានខាងក្រៅឃោសនាបំប៉ោងថា "ទុនវិនិយោគបរទេសដកចេញពីប្រទេសចិន" លោក Zhu Bing អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងការវិនិយោគនៃបរទេសនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងកម្មវិធីផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានខ្នាតធំឈ្មោះ"កិច្ចប្រជុំតុមូលស្តីពីសេដ្ឋកិច្ចរបស់ប្រទេសចិន"ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ថា នៅថ្ងៃទី ៨ ខែមករាថា ការវិនិយោគពីបរទេសមានចូលមានចេញមានកើនឡើងនិងថយចុះវាជាបាតុភូតដែលស្របទៅនឹងក្រឹត្យក្រមនៃទីផ្សារ ។ ឱកាសអភិវឌ្ឍន៍ដ៏ធំធេងនិងសក្ដានុពលនៃកំណើននៃទីផ្សារចិនជាកត្តាដែលក្រុមហ៊ុនឆ្លងប្រទេសមិនអាចបោះបង់ចោលជាប់រហូតមក ។ ស្របនឹងពេលដែលក្រុមហ៊ុនឆ្លងប្រទេសកែសម្រួលរចនាសម្ព័នវិនិយោគ រចនាសម្ព័ន្ធកៀរគរទុនបរទេសរបស់ចិនក៏កំពុងមានភាពប្រសើរឡើងផងដែរ ៕