ការស៊ើបអង្កេតពីឧប្បត្តិហេតុយន្តហោះរបស់ក្រុមហ៊ុន Boeing រកឃើញយន្តហោះប្រភេទដូចគ្នារលុងក្បាលប៊ូឡុង
ក្រុមប្រឹក្សាជាតិសុវត្ថិភាពដឹកជញ្ជូនអាមេរិកបានថ្លែងកាលពីថ្ងៃទី ៨ ខែមករាថា ការគោះទ្វារដែលធ្លាក់ពីលើយន្តហោះ Boeing 737 MAX 9 ដែលកើតឧបទ្ទវហេតុរបើកធ្លាក់កាលពីថ្ងៃទី ៥ ខែមករាត្រូវបានរកឃើញហើយ ហើយការស៊ើបអង្កេតអំពីឧប្បត្តិហេតុកំពុងបន្ត ។ ក្រុមហ៊ុន United Airlines បានថ្លែងនៅថ្ងៃដដែលនោះថា ខ្លួនបានរកឃើញក្បាលប៊ូឡុងមានសភាពរលុងកំឡុងពេលត្រួតពិនិត្យយន្តហោះប្រភេទដូចគ្នា។
ប្រធានក្រុមប្រឹក្សាជាតិសុវត្ថិភាពដឹកជញ្ជូនអាមេរិកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៨ ខែមករាថា ចំណុចសំខាន់ៗនៃការងារនាពេលបច្ចុប្បន្នគឺការត្រួតពិនិត្យយន្តហោះដឹកអ្នកដំណើរដែលកើតមានឧប្បត្តិហេតុនិងទ្វារអាសន្នដែលបើកធ្លាក់ ដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុនិងស្វែងរក វិធានការបង្ការ ។ នៅពេលដែលទទួលបានការសន្និដ្ឋាននឹងសម្រេចថា ត្រូវចាត់វិធានការបន្ទាន់បន្ថែមទៀតឬយ៉ាងណាដោយផ្អែកលើសភាពធ្ងន់ឬស្រាលនៃបញ្ហា ៕