ក្រុមការងារពេទ្យចិនសែដែលមិនចាកចេញ

2024-01-10 16:24:17
ប្រភព:yunnangateway

មានកសិដ្ឋានមួយដែលសម្បូរទឹក និងស្មៅនៅស្រុកតំបែរ ខេត្តក្រចេះ ភាគឦសានប្រទេសកម្ពុជា។ នារីឈ្មោះ ទិន ច័ន្ទដា អាយុ ២០ ឆ្នាំដែលជានារីគថ្លង់ រស់នៅទីនេះ។ កាលនាងមានអាយុ ១ ឆ្នាំ បានកើតជំងឺថ្លង់ដោយសារតែប្រើថ្នាំព្យាបាលគ្រុនក្តៅ តាំងពីពេលនោះមក ត្រចៀកនាងមិនអាចស្តាប់បានទៀតទេ។

បន្ទាប់មកឪពុកម្តាយរបស់នាងធ្វើការនៅកសិដ្ឋាន ហើយនាងបានជួយឃ្វៀលហ្វូងចៀមនៅក្នុងកសិដ្ឋាន។នៅខែមីនា ឆ្នាំ២០២២ ក្រុមការងារពេទ្យចិនសែរបស់ចិនដំបូងពីប្រទេសចិនមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ដែលរួមមានវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យស៊ីយាន់នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន ហើយបានចាប់ផ្តើមផ្តល់សេវាកម្មវេជ្ជសាស្រ្តរយៈពេលមួយឆ្នាំ។  នៅខែមករា ឆ្នាំ២០២៣ ក្រុមការងារពេទ្យចិនសែរបស់ចិនបានមកខេត្តក្រចេះ ដើម្បីពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងតំបន់ ហើយមានមនុស្សជាច្រើនមកទីនេះ ដើម្បីពិនិត្យសុខភាពរបស់ពួកគេ។

ម្តាយរបស់ ទិន ច័ន្ទដា បានប្រាប់អ្នកកាសែតថា "ខ្ញុំបានព្ញពីអ្នកភូមិថា ក្រុមគ្រូពេទ្យចិនមានកេរ្តិ៍ឈ្មោះល្អ ហើយបានព្យាបាលអ្នកជំងឺជាច្រើន ដូច្នេះ ខ្ញុំចង់នាំកូនស្រីរបស់ខ្ញុំទៅសាកល្បង"។នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន កុសុម៉ា ក្នុងរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យចិនបានធ្វើការពិនិត្យ និងវិភាគពហុជំនាញអំពីស្ថានភាពរបស់ទិន ច័ន្ទដា ហើយជាទីបំផុតបានសម្រេចចិត្តឱ្យគ្រូពេទ្យចាក់ម្ជុលវិទ្យាសាស្ត្រឈ្មោះ ជាំង ខឺធ្វើការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រ។

"អ្នកជំងឺបានបាត់បង់សោតវិញ្ញាតទាំងសងខាងអស់រយៈពេល ១៩ ឆ្នាំមកហើយ ហើយម្ខាងគឺថ្លង់ទាំងស្រុង ដែលជាជំងឺថ្លង់បណ្តាលមកពីថ្នាំ។ផែនការព្យាបាលរបស់យើងគឺដើម្បីឱ្យសរសៃប្រសាទគ្មានការរារាំង និងព្យាបាលជំងឺថ្លង់ជាមុនសិន ហើយបន្ទាប់មកទើបធ្វើការព្យាបាលជំងឺគ"។ សម្ដីរបស់លោក ជាំង ខឺ បានធ្វើឱ្យនាង និងម្តាយរបស់នាងមានក្តីសង្ឃឹមជាថ្មី។ក្រោយពីការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រចំនួន ២ ដង សោតវិញ្ញាណម្ខាងរបស់នាងបានចាប់ផ្តើមជាសះស្បើយ។ អំឡុងពេលព្យាបាលលើកទី ៧ នៅក្នុងបន្ទប់ពិគ្រោះនាងបានសម្តែងទៅកាន់គ្រូពេទ្យដោយសំឡេងសាមញ្ញ និងភាសាសញ្ញាថា "ខ្ញុំបានស្តាប់ព្ញសំឡេងហើយ!" ក្នុងរយៈពេលជាងបីខែបន្ទាប់ដោយមានជំនួយពីក្រុមគ្រូពេទ្យ ទិន ច័ន្ទដា ទទួលការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រ មិនត្រឹមតែការស្តាប់របស់នាងបានប្រសើរបន្តិចម្តងៗនោះទេ ប៉ុន្តែរោគសញ្ញានៃជំងឺឆ្កួតជ្រូកពីមុនរបស់នាងក៏បានធូរស្រាលបន្តិចម្តងៗ ហើយសមត្ថភាពភាសារបស់នាងក៏ប្រសើរឡើងបន្តិចម្តងៗ។ បន្ទាប់ពីព្យាបាលសះស្បើយទាំងស្រុងហើយត្រឡប់មកកសិដ្ឋានវិញ ទិន ច័ន្ទដា បានឱបមិត្តគ្រប់គ្នាដែលនាងបានជួប និងជជែកជាមួយពួកគេជាភាសាសាមញ្ញដែលគាត់ទើបតែរៀន។

គិតមកដល់ខែកញ្ញា ឆ្នាំ២០២៣ ការបង្កើតផ្នែកពេទ្យចិនសែក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន កុសុម៉ា នេះ ក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺជិត ២ ម៉ឺននាក់ ហើយបានធ្វើការបង្រៀនវិទ្យាសាស្ត្រសុខាភិបាល និងពិនិត្យរកជំងឺដោយឥតគិតថ្លៃជាង ៣០ លើកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបម្រើសេវាកម្មសម្រាប់ប្រជាជនកម្ពុជាជាង ៦ ពាន់នាក់។

លោកស្រី ហ្វាន ម៉ាវរ៉ុង ប្រធានក្រុមការងារពេទ្យចិនសែរបស់ចិនដំបូងពីប្រទេសចិនមកកម្ពុជានិងជាអនុប្រធានែផ្នែកជំងឺសួតនៃមន្ទីរពេទ្យស៊ីយាន់នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន​ បាននិយាយថា "ជាមួយនឹងការឆ្លងកាត់នៃពេលវេលាក្នុងចំណោមអ្នកជំងឺទាំងអស់ មានប្រជាជនកម្ពុជាចំនួនជិត ៥០% នៃចំនួនអ្នកជំងឺដែលបានទទួលការប្រឹក្សាក្នុងផ្នែកពេទ្យចិនសែដែលកើនឡើងពី ២០% នៅពេលចាប់ផ្តើមដំបូងដល់ ៦០% នាពេលបច្ចុប្បន្ន"។ មិនតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យក៏បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយប្រជាជនក្នុងតំបន់ក្នុងការបង្រៀន ការផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្ត្រនិងការផ្លាស់ប្តូរការសិក្សា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឱសថបុរាណចិនក្នុងតំបន់ជាបន្តបន្ទាប់ ហើយបង្កើតក្រុមការងារពេទ្យចិនសែដែលមិនចាកចេញពីប្រទេសកម្ពុជា។

អំណានបន្ថែម ៖

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន កុសុម៉ា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលសាងសង់ឡើងដោយជំនួយរបស់ប្រទេសចិន ត្រូវបានដាក់ប្រើប្រាប់ជាផ្លូវការ។ អគារពេទ្យសាងសង់ថ្មីនេះមានផ្ទៃដីសាងសង់សរុប ៣,៣ ម៉ឺនម៉ែត្រការ៉េ និងអាចផ្ទុកបាន ៤០០ គ្រែ។ វាជាអគារវេជ្ជសាស្ត្រនៃមន្ទីរពេទ្យបង្ហាត់បង្រៀនជាទូទៅ ដែលមានបរិក្ខារពេទ្យទំនើបឈានមុខគេ។ចាប់ពីខែមីនា ឆ្នាំ២០២២ ក្រុមការងារពេទ្យចិនសែរបស់ប្រទេសចិនដំបូងពីប្រទេសចិនមកកម្ពុជាដែលបង្កើតជាផ្នែកពេទ្យចិនសែក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន កុសុម៉ា បានផ្តល់សេវាព្យាបាលជូនអ្នកជំងឺដោយប្រើប្រាស់ការរួមបញ្ចូលគ្នានៃឱសថចិន និងឱសថលោកខាងលិច។

នៅខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារពេទ្យចិនសែរបស់ចិនទី ២ ពីប្រទេសចិនបានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយបន្តទទួលការងាររបស់ក្រុមការងារពេទ្យចិនសែរបស់ប្រទេសចិនក្រុមដំបូងនៅប្រទេសកម្ពុជា៕

អ្នកបកប្រែ៖ Shen Yan

ក្រុមការងារពេទ្យចិនសែដែលមិនចាកចេញ