កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ៖ ពួតដៃគ្នាដើម្បីបង្កើតអនាគតកាន់តែល្អប្រសើរ
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ៤ត្រូវបានប្រារព្ធឡើងតាមរយៈវីដេអូ។ មេដឹកនាំនៃប្រទេសចិន និងប្រទេសទន្លេមេគង្គទាំងប្រាំរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានចូលរួមកិច្ចប្រជុំនេះ។ ដោយផ្តោតលើប្រធានបទ "លើកកម្ពស់ការកសាងសហគមន៍វាសនារួម និងទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ទ្បានឆាង" កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ទ្បានឆាង និងផែនការអភិវឌ្ឍន៍នាពេលអនាគត។
កិច្ចប្រជុំបានប្រកាស «សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤» «ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(២០២៣-២០២៧)» និង «គំនិតផ្ដួចផ្ដើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង»។ ក្នុង«ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧)» លើកឡើងថា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើសសរស្តម្ភចំនួនបី (សន្តិសុខនយោបាយ សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព សង្គមនិងមនុស្សសាស្ត្រ) និងជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យអាទិភាពចំនួនប្រាំ (ការភ្ជាប់ទំនាក់ទំនងទៅវិញទៅមក សមត្ថភាពផលិតកម្ម សេដ្ឋកិច្ច
ឆ្លងដែន ធនធានទឹក កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ) ត្រូវពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យថ្មី លើកទឹកចិត្តដល់ការធ្វើឱ្យប្រសើរឡើងនូវក្រុមការងាររួមនៅក្នុងតំបន់អាទិភាព និងគាំទ្រដល់ការបង្កើតក្រុមការងាររួមថ្មី និងមជ្ឈមណ្ឌលសហប្រតិបត្តិការ៕
អ្នកបកប្រែ៖ Shen Yan