ប៉ូលិសកូរ៉េខាងត្បូងប្រកាសលទ្ធផលស៊ើបអង្កេតសំណុំរឿងវាយប្រហារលើលោកLee Jae-myung

2024-01-12 14:45:06
ប្រភព:CRI

ថ្ងៃទី១០ខែមករាឆ្នាំ២០២៤ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងបានឱ្យដឹងថា នាថ្ងៃដដែល ប៉ូលិសកូរ៉េខាងត្បូងបានប្រកាសលទ្ធផលស៊ើបអង្កេតសំណុំរឿងវាយប្រហារលើលោកLee Jae-myungដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូង បានរកឃើញថា ជនសង្ស័យប្រព្រឹត្តទង្វើឧក្រិដ្ឋកម្មគឺមកពីមូលហេតុផ្តល់ខ្លួន ដើម្បីរារាំងមិនឱ្យលោកLee Jae-myungក្លាយជាប្រធានាធិបតីនិងរារាំងមិនឱ្យលោកLee Jae-myungជ្រើសតាំងបក្សពួករបស់ខ្លួនក្នុងការបោះឆ្នោតរដ្ឋសភាជាដើម។

ប៉ូលិសកូរ៉េខាងត្បូងមិនទាន់រកឃើញមានអ្នករួមគំនិត ឬកម្លាំងខាងក្រោយខ្នងក្នុងសំណុំរឿងនេះនៅឡើយទេ៕

ប៉ូលិសកូរ៉េខាងត្បូងប្រកាសលទ្ធផលស៊ើបអង្កេតសំណុំរឿងវាយប្រហារលើលោកLee Jae-myung