ក្រសួងការបរទេសចិន៖ បន្តរួមជាមួយគ្រប់ភាគី ដើម្បីអនុវត្តRCEPដោយគុណភាពខ្ពស់និងគ្រប់ជ្រុងជ្រោយ
ថ្ងៃទី១ខែមករាឆ្នាំ២០២៤គឺជាគម្រប់ខួប២ឆ្នាំដែល«កិច្ចព្រមព្រៀងទំនាក់ទំនងជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(RCEP) ចូលធរមាននិងអនុវត្ត។លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃ១០ថា ភាគីចិនរីករាយបន្តរួមជាមួយគ្រប់ភាគី ដើម្បីអនុវត្តRCEPដោយគុណភាពខ្ពស់និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកបញ្ចេញភាគលាភកាន់ច្រើន។
លោកស្រីបន្តថា កិច្ចព្រមព្រៀងRCEPគឺជាសមិទ្ធផលមានលក្ខណៈនិម្មិត្តសញ្ញាក្នុងការកសាងសមាហរណកម្មតំបន់ ហើយក៏ជាគំរូដ៏រស់រវើកដែលបណ្តាប្រទេសក្នុងតំបន់រួមគ្នាចែករំលែកឱកាសអភិវឌ្ឍន៍។ក្នុងអំឡុងពេល២ឆ្នាំដែលអនុវត្តRCEPមកដើមទុនពាណិជ្ជកម្មក្នុងតំបន់បានត្រូវកាត់បន្ថយយ៉ាងខ្លាំងដែលបាននាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ភាគីសមាជិក។ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតក្នុងកិច្ចព្រមព្រៀងRCEPប្រទេសចិននឹងប្រកាន់ខ្ជាប់នូវទស្សនៈបើកទូលាយនិងអភិវឌ្ឍ ដើម្បីជំរុញឱ្យការអនុវត្តកិច្ចព្រមព្រៀងRCEPប្រកបដោយគុណភាពខ្ពស់។
សូមបញ្ជាក់ថា ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២៣ ប្រទេសចិនបាននាំចូលផ្លែទុនរេនស្រស់ពីបណ្តាប្រទេសដែលជាសមាជិកRCEPសរុបជាង៤៦.៦ពាន់លានយាន់ប្រាក់ចិនដែលត្រូវជា១.៧ដងនៃចំនួនទឹកប្រាក់នាំចូលសរុបនាឆ្នាំ២០២១៕