លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី

2024-01-12 18:17:13
ប្រភព:CRI

ថ្ងៃទី ១០ ខែមករា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីតាមការណាត់។

លោក Wang Yi បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីរុស្ស៊ីភូទីន ទំនាក់ទំនងភាពជាដៃគូយសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីបានរក្សាការដំណើរការក្នុងកម្រិតខ្ពស់។ ភាគីទាំងពីរមិនត្រឹមតែបានបំពេញកិច្ចក្នុងស្រុកឱ្យបានលល្អរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងបានគាំពារស្ថិរភាពជាយុទ្ធសាស្រ្តរបស់សកលទៀតផង។ ភាគីចិនជឿជាក់យ៉ាងមុតមាំថា ភាគីរុស្ស៊ីមុខជាអាចសម្រេចបាននូវរបៀបវារៈនយោបាយដ៏សំខាន់ក្នុងស្រុក រក្សាស្ថិរភាពនិងវឌ្ឍនភាពជាតិ។ ពិភពលោកពហុប៉ូលដែលមានសមភាព និងសណ្តាប់ធ្នាប់ និងសកលភាវូលនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទូទៅនិងបរិយាន្នដែលផ្តួចផ្តើមដោយលោកប្រធានរដ្ឋចិន Xi Jinping បានឆ្លើយតបនឹងបំណងជាទូទៅនៃប្រទេសភាគច្រើន។ ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ចិននិងរុស្ស៊ីគួរធ្វើកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តកាន់តែច្រើនដើម្បីអនាគតរបស់មនុស្សជាតិនិងពិភពលោក។ឮ

ជាការឆ្លើយតប លោក Lavrov បានថ្លែងថា ទំនាក់ទំនាងរវាងចិននិងរុស្ស៊ីទទួលបានលទ្ធផលជាផ្លែផ្កាក្នុងឆ្នាំ២០២៣។ រុស្ស៊ីប្រកាន់ខ្ជាប់នូវជំហរចិនតែមួយយ៉ាងមុតមាំមិនងាករេ ហើយមានឆន្ទៈរួមធ្វើការជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ BRICS ទទួលបានសមិទ្ធផលកាន់តែច្រើន បង្កើនការផ្លាស់ប្តូរនិងសម្របសម្រួលលើបញ្ហាប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពតំបន់មជ្ឈិមបូព៌ាផងដែរ៕

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី