ការផលិត និងលក់រថយន្តរបស់ប្រទេសចិនសុទ្ធតែលើសពី ៣០ លានគ្រឿងនៅឆ្នាំ ២០២៣
ទិន្នន័យដែលចេញផ្សាយដោយសមាគមឧស្សាហកម្មរថយន្តចិនកាលពីថ្ងៃទី១១ ខែមករា បង្ហាញថា នៅឆ្នាំ២០២៣ ការផលិតរថយន្តរបស់ប្រទេសចិននឹងសម្រេចចំនួនប្រមាណ៣០,២ លានគ្រឿង និងការលក់ចំនួនប្រមាណ ៣០,១ លានគ្រឿង កើនឡើង ១១,៦% និង ១២% បើធៀបនឹងឆ្នាំមុន ដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ដែលក្នុងនោះ រថយន្តចំនួនប្រមាណ ៤,៩ លានគ្រឿងត្រូវបាននាំចេញ កើនឡើង ៥៧,៩% បើធៀបនឹងឆ្នាំមុន។
ចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ២០២៣ ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនថ្មីបានឆ្លងកាត់រយៈពេល ៧០ ឆ្នាំ ក្នុងអំឡុងពេលនេះបានបង្កើតជាកំណត់ត្រាទី១ជាច្រើន។ ក្នុងឆ្នាំ២០០៨ ការផលិត និងលក់រថយន្តរបស់ប្រទេសចិនបានលើសពី ១០ លានគ្រឿងជាលើកដំបូង ដែលវ៉ាដាច់សហរដ្ឋអាមេរិក និងក្លាយជាប្រទេសផលិត និងលក់រថយន្តដ៏ធំបំផុតនៅលើពិភពលោក ហើយវាបានរក្សាកំណត់ត្រានេះអស់រយៈពេល ១៥ ឆ្នាំជាប់ៗគ្នា។
សព្វថ្ងៃនេះ រថយន្តថាមពលថ្មីបានក្លាយជាចំណុចរីកចម្រើនដ៏សំខាន់សម្រាប់ឧស្សាហកម្មរថយន្តរបស់ប្រទេសចិន ហើយតួនាទីជំរុញការនាំចេញនេះគឺជាក់ស្តែង។ ការនាំចេញរថយន្តថាមពលថ្មីរបស់ប្រទេសចិនឈានដល់ ១,២លានគ្រឿង កើនឡើង ៧៧,៦% បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំងដប់ដែលមានសមត្ថភាពដំឡើងថ្មថាមពលសកលនៅឆ្នាំ២០២៣ក្រុមហ៊ុនចិនមានចំនួន ៦ ឯចំណែកទីផ្សារច្រើនជាង ៦០%៕
អ្នកបកប្រែ៖ Li Zha