ការបំពុលខ្យល់នៅកន្លែងជាច្រើនក្នុងប្រទេសថៃមានលក្ខណៈធ្ងន់ធ្ងរ កំហាប់ PM2.5 នៅក្នុងខេត្តចំនួន ១១ ឈានដល់កម្រិតក្រហម
2024-01-12 19:26:12
ប្រភព:CCTV News
កាលពីថ្ងៃទី១១ខែមករា ក្រសួងអប់រំឧត្តមសិក្សា ស្រាវជ្រាវ និងនវានុវត្តន៍របស់ប្រទេសថៃបានប្រកាសអំពីស្ថានភាពនៃភាគល្អិត PM2.5 នៅក្នុងប្រទេសថៃ។ ទិន្នន័យបង្ហាញថា នៅវេលាម៉ោង៨ ថ្ងៃទី១១កំហាប់ PM2.5 នៅក្នុងខេត្តចំនួន ១១ក្នុងប្រទេសថៃ លើសពីស្តង់ដារ និងឈានដល់កម្រិតក្រហមដែលកំណត់ដោយស្ថាប័នបរិស្ថាន។ PM2.5 នៅក្នុងតំបន់ចំនួន ២៨នៃរាជធានីបាងកក លើសពីស្តង់ដារ និងឈានដល់កម្រិតពណ៌ទឹកក្រូច៕
អ្នកបកប្រែ៖ Li Zha