ប្រទេស Nauru មានឆន្ទៈស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញ ប្រទេសចិនសម្តែងការកោតសរសើរ និងស្វាគមន៍

2024-01-15 19:52:27
ប្រភព:CRI

ថ្ងៃទី១៥  ខែមករា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីការប្រកាសរបស់រដ្ឋាភិបាល Nauruថានឹង"ផ្តាច់ទំនាក់ទំនងការទូត" ជាមួយតៃវ៉ាន់ និងមានឆន្ទៈស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញ ។ ក្នុងនាមជារដ្ឋអធិបតេយ្យភាព និងឯករាជ្យ ប្រទេសNauru បានប្រកាសទទួលស្គាល់គោលការណ៍ចិនតែមួយ ដោយបាន"ផ្តាច់ទំនាក់ទំនងការទូត"ជាមួយអាជ្ញាធរតៃវ៉ាន់ និងមានឆន្ទៈស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញ   ប្រទេសចិនសូមសម្តែងការកោតសរសើរ និងស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល Nauru។

នៅលើពិភពលោកមានចិនតែមួយ តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ នេះត្រូវបានបញ្ជាក់ក្នុងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងជាគំនិតឯកភាពទូទៅរបស់សហគមន៍អន្តរជាតិ។ ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨២ នៅជុំវិញពិភពលោកដោយឈរលើគោលការណ៍ចិនតែមួយ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាល Nauru ក្នុងការស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញបានបង្ហាញយ៉ាងពេញលេញម្តងទៀតថា គោលការណ៍ចិនតែមួយ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជន និងជានិន្នាការទូទៅ។

ប្រទេសចិនមានឆន្ទៈបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគីជាមួយ Nauru ដោយឈរលើគោលការណ៍ចិនតែមួយ៕

ប្រទេស Nauru មានឆន្ទៈស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញ ប្រទេសចិនសម្តែងការកោតសរសើរ និងស្វាគមន៍