លោក Li Qiang ផ្ញើលិខិតអបអរសាទរចំពោះពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤»
ថ្ងៃទី ១៣ ខែមករា លោក Li Qiangនាយករដ្ឋមន្ត្រីចិនបានផ្ញើលិខិតអបអរសាទរចំពោះពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤»។
លោក Li Qiang បានលើកឡើងថា ប្រទេសចិននិងប្រទេសកម្ពុជាសុទ្ធតែជាប្រទេសមានអរិយធម៌ដ៏ចំណាស់ ដែលមានវប្បធម៌ដ៏ត្រចេះត្រចង់ ប្រជាជនប្រទេសទាំងពីរមានចំណងមិត្តភាពតាំងពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំប្រទេសកម្ពុជា ការកសាងសហគមន៍វាសនារួមចិន-កម្ពុជាបានឈានចូលក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ការជឿជាក់គ្នាខាងនយោបាយកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែឆាប់រហ័ស ការផ្លាស់ប្តូរវប្បធម៌និងមនុស្សធម៌ក៏កាន់តែញឹកញាប់ ដែលបាននាំមកផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនប្រទេសទាំងពីរ។
ការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាសសរទ្រូងសំខាន់នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ«ត្បូងពេជ្យ» ។ សង្ឃឹមភាគីទាំងពីរប្រកាន់ខ្ជាប់ឱកាសនៃ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ឆ្នាំនេះ រៀបចំធ្វើសកម្មភាពផ្លាស់ប្តូរចំនួនកាន់តែច្រើន ពួតដៃគ្នាអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យមួយចំនួនដូចជា ការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ សិល្បៈ អប់រំ វេជ្ជសាស្ត្រនិងសុខាភិបាល ការផ្លាស់ប្តូររវាងជាន់ថ្នាក់តំបន់ជាដើម ឱ្យកាន់តែស៊ីជម្រៅថែមទៀត ជំរុញឱ្យអ្នកទេសចរណ៍ប្រទេសទាំងពីរទៅវិញទៅមករកគ្នា យុវជនផ្លាស់ប្តូរគ្នាកាន់តែស្និទ្ធស្នាល ដើម្បីបង្កើតសភាពថ្មីនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរបស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី និងរួមគ្នាបង្កើតគំរូនៃសហគមន៍វាសនារួមនៃមនុស្សជាតិ។
នាថ្ងៃដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានផ្ញើលិខិតអបអរសាទរចំពោះពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ផងដែរ៕