លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា
តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ដោយបានជួបពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ តំណាងពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងចូលរួមជាមួយថ្នាក់ដឹកនាំកម្ពុជាចូលរួមពិធីបើក«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» សិក្ខាសាលាទ្រឹស្តីលើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងការបកប្រែ និងបោះពុម្ពផ្សាយស្នាដៃសៀវភៅខ្មែរ-ចិន ៕