លោក Saied ប្រធានាធិបតីទុយនីស៊ីជួបពិភាក្សាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន

2024-01-16 14:49:30
ប្រភព:CRI

ថ្ងៃទី ១៥ ខែមករា តាមម៉ោងក្នុងតំបន់ លោក Saied ប្រធានាធិបតីទុយនីស៊ីបានជួបពិភាក្សាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននៅរដ្ឋធានី Tunis ប្រទេសទុយនីស៊ី។

លោក Said បានកោតសរសើរខ្ពស់ចំពោះទស្សនអភិបាលកិច្ចជាតិរបស់ លោក Xi Jinping ប្រធានរដ្ឋចិន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសចិនដែលបានពីការជំរុញការធ្វើទំនើបកម្ម និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរយៈពេល៦០ឆ្នាំនៃទំនាក់ទំនងទុយនីស៊ី-ចិន និងលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ ទុយនីស៊ីនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការរួមគ្នាកសាង"ខ្សែក្រវាត់ និងផ្លូវ" សិក្សាពីបទពិសោធដ៏ជោគជ័យរបស់ប្រទេសចិន និងជំរុញការធ្វើទំនើបកម្មដែលមានលក្ខណៈពិសេសទុយនីស៊ី។ ទុយនីស៊ីគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ  ហើយគាំទ្រចិនក្នុងការអនុវត្តអធិបតេយ្យភាពលើទឹកដីទាំងអស់របស់ខ្លួន ។

ជាការឆ្លើយតប   លោក Wang Yi បានថ្លែងអំណរគុណចំពោះទុយនេស៊ីដែលបានគាំទ្រប្រទេសចិនលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងយកចិត្តទុកដាក់សមខាន់របស់ប្រទេសចិន ប្រទេសចិនក៏គាំទ្រយ៉ាងមុតមាំចំពោះទុយនេស៊ីក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ  ស្វែងរកផ្លូវអភិវឌ្ឍន៍ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងជំរុញដំណើរការកំណែទម្រង់ជាតិដោយឯករាជ្យម្ចាស់ការ៕

លោក Saied ប្រធានាធិបតីទុយនីស៊ីជួបពិភាក្សាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន