ក្រសួងការបរទេសចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការដែលប្រទេសខ្លះអះអាងថាគ្រោងនឹងបញ្ជូនគណៈប្រតិភូទៅកាន់តៃវ៉ាន់ដើម្បី“ សម្តែងការអបអរសាទរ”
មានប្រព័ន្ធសារព័ត៌មានបានចុះផ្សាយដំណឹងថា សហរដ្ឋអាមេរិក ជប៉ុននិងប្រទេសអឺរ៉ុបមួយចំនួនបានអះអាងថា គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅកាន់តៃវ៉ាន់ដើម្បី“ សម្តែងការអបអរសាទរ”បន្ទាប់ពីការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតំបន់តៃវ៉ាន់ ។ទាក់ទងនឹងរឿងនេះ លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៥ខែមករាថា ប្រទេសចិនមានការមិនពេញចិត្តនិងប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើខុសឆ្គងដែលរំលោភបំពានគោលការណ៍ប្រទេសចិនតែមួយ ដូចជាការដែលប្រទេសខ្លះចេញសេចក្តីថ្លែងការណ៍និង “ សម្តែងការអបអរសាទរ”ជាដើម ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះរួចហើយ។
លោកស្រីMao Ning បានថ្លែងថា ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតំបន់តៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន មិនថាការបោះឆ្នោតមានលទ្ធផលយ៉ាងណាទេក៏មិនអាចកែប្រែការពិតជាមូលដ្ឋានដែលពិភពលោកមានប្រទេសចិនតែមួយនោះដែរ ហើយតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន៕