តាមការប៉ាន់ប្រមាណការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ នឹងមានដល់ទៅ៩០០០លាននាក់
2024-01-17 18:15:11
ប្រភព:CRI
រសៀលថ្ងៃទី១៦ខែមករា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន អ្នកទទួលខុសត្រូវនៃក្រសួងស្ថាប័នពាក់ព័ន្ធដូចជាក្រសួងគមនាគមន៍និងការដឹកជញ្ជូនបានធ្វើបទបង្ហាញពីស្ថានការណ៍និងការចាត់ចែងការងារនៃការដឹកជញ្ជូនជាដើមអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤។
អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា តាមការប៉ាន់ប្រមាណ ការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ នឹងមានដល់ទៅ៩០០០លាននាក់ ក្នុងនោះចំនួនអ្នកដំណើរតាមផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក និងផ្លូវថ្នល់ដែលជាមធ្យោបាយដឹកជញ្ជូនបែបអាជីវកម្មប្រពៃណី ប្រហែលត្រូវជា១៨០០លាននាក់៕